ជីវិតកម្សាន្ដ
ផលិតករភាពយន្ត ៖ «ចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន»
កន្លងទៅគេចាំបានថា លោក លៀក លីដា ដែលជាផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD ធ្លាប់លើកឡើងអំពីក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិ អាចនឹងដួលសាជាថ្មី ខណៈមើលឃើញថា ចំនួន នៃភាពយន្តបរទេសបានសម្រុកហូរចូលច្រើន។ ក្នុងនោះ លោកក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គួរចេញវិធានការទប់ស្កាត់ ឬកាត់បន្ថយផងដែរ។

យ៉ាងណា ថ្មីៗនេះ លោក លៀក លីដា ដែលជាផលិតករភាពយន្តល្បីឈ្មោះក៏បានចេញមកបញ្ជាក់ទៀតថា បើចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន។ជាមួយនោះ លោក លៀក លីដា បានទទូចឲ្យមានការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល។

លោក លៀក លីដា បានលើកឡើងថា «ព្រោះតែស្រលាញ់វិស័យនេះ ព្រោះតែចង់រត់ឲ្យទាន់ប្រទេសជិតខាង ព្រោះតែចង់ឲ្យបងប្អូនបានសប្បាយ ខ្ញុំដាក់ទុនច្រើនណាស់ រឿងនឹងជួយគាំទ្រផង»។ លោកបន្តថា «បងប្អូនជួយៗ ទៅ ដើម្បីឲ្យបានដើមមកវិញខ្លះ (ចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន)»។

ប្រាកដណាស់ បច្ចុប្បន្នគេសង្កេតឃើញមានផលិតករភាពយន្តមួយចំនួនបានប្រកាសពីការក្ស័យធនរហូតបិទទ្វារផលិតកម្ម និងខ្លះបានដកឃ្លាពីការផលិតរឿងដោយយកពេលទៅរកជំនួញផ្សេងៗ គ្នា ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ហើយចំពោះការប្រកាសក្ស័យធន ឬឈានដល់ការបិទទ្វារផលិតកម្មនេះ មានការលើកឡើងថា ដោយសារកត្តាខ្វះការគាំទ្រពីសំណាក់មជ្ឈដ្ឋានពលរដ្ឋខ្មែរ ខណៈភាពយន្តខ្លះត្រូវចំណាយទុនរហូតខ្ទង់រាប់សែនដុល្លារក្នុងការផលិត ប៉ុន្តែនៅពេលចាក់បញ្ចាំងតាមរោងកុនគឺទទួលបានផលមិនស្មើដើមវិញទេ។ នេះជាហេតុដែលធ្វើឲ្យផលិតករខ្លះប្រកាសបិទទ្វារតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


