ជីវិតកម្សាន្ដ
Tavia Yeung នឹងត្រឡប់មកថតរឿងឲ្យ TVB ម្ដងទៀត
ក្រុមហ៊ុនទូរទស្សន៍ TVB បានអញ្ជើញ Tavia Yeung មកសម្ដែងក្នុងរឿងថ្មីរបស់ខ្លួនដែលមានចំណងជើងថា Black Moon ។

ចាប់តាំងពីរៀបការជាមួយលោក Him Law ក្នុងឆ្នាំ ២០១៦ មក អ្នកស្រីបានផ្ដល់កំណើតដល់កូន ២ នាក់ ទើបមិនសូវទទួលការងារដូចមុន ។

រឿងចុងក្រោយដែល Tavia សម្ដែងគឺរឿង Another Era ក្នុងឆ្នាំ ២០១៧ ។ ពេលនេះកូននាងមានអាយុជិត ៤ ឆ្នាំ និង ២ ឆ្នាំ ហើយ ដូច្នេះ Tavia ចង់ចំណាយពេលផ្ដោតលើវិស័យសិល្បៈម្ដងទៀត ។ ចំណែកឯកូនទាំង ២ វិញ Tavia និង Him មានគម្រោងដាក់វេនគ្នាមើលថែម្ដងម្នាក់ ។ បើនរណាម្នាក់ទទួលការងារ ម្នាក់ទៀតនឹងមិនទទួលជាដាច់ខាត ដើម្បីទុកពេលមើលកូនជំនួសគ្នា ។

គួរឲ្យដឹងថា រឿង Black Moon គឺផលិតដោយ Chung Cheng ដែលជាផលិតករល្អម្នាក់ ធ្វើឲ្យ Tavia ពេញចិត្តនឹងទទួលការងារដោយឥតស្ទាក់ស្ទើរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Charmaine Sheh បដិសេធសម្ដែងតួចិត្តអាក្រក់ដល់ទៅ ១៥ ឆ្នាំ ដោយសារហេតុផលមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


