ជីវិតកម្សាន្ដ
Charmaine Sheh បដិសេធសម្ដែងតួចិត្តអាក្រក់ដល់ទៅ ១៥ ឆ្នាំ ដោយសារហេតុផលមួយ
តារាហុងកុង Charmaine Sheh ដែលយើងឧស្សាហ៍ឃើញមុខក្នុងរឿងរបស់ TVB បានធ្វើការបដិសេធសម្ដែងតួចិត្តអាក្រក់រយៈពេល ១៥ ឆ្នាំក្រោយបាត់បង់ឱកាសផ្សព្វផ្សាយផលិតផល ។

ជាក់ស្ដែងក្នុងឈុតឆាកមួយនៃរឿង “សង្គ្រាម និងសម្រស់ (២០០៤)” ដែលជាដើមចមបញ្ហាគឺគេតម្រូវឲ្យ Charmaine បោចសក់ និងច្រាន Gigi Lai ទម្លាក់កាំជណ្ដើរ បន្ទាប់ពីការចាក់ផ្សាយជាសាធារណៈភ្លាម Charmaine ក៏បាត់បង់ឱកាសផ្សព្វផ្សាយនំលោកខែភ្លែត ។
ដំបូងឡើយនាងត្រូវតែងខ្លួនជាព្រះនាងឆាងអឺដើម្បីផ្សព្វផ្សាយនំលោកខែ ប៉ុន្តែឈុតឆាកនោះធ្វើឲ្យគេមិនហ៊ានយកនាងថតព្រោះ ព្រះនាងឆាងអឺគឺជាមនុស្សស្រីទន់ភ្លន់ផ្ទុយពីតួដែលនាងទទួលសម្ដែង ។

ទីបំផុតតារាស្រីវ័យ ៤៧ ឆ្នាំខាងលើសម្រេចចិត្តទទួលសម្ដែងតួកាចដដែលដោយសារអ្នកនិពន្ធ Yu Zheng ជាអ្នកបញ្ចុះបញ្ចូលផ្ទាល់ លើសពីនេះទៀតឱកាសការងាររបស់នាងក៏រីកចម្រើនខុសពីមុនដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Carlos Chan ខំរកលុយដើម្បីរៀបការ សឹងតែគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


