ជីវិតកម្សាន្ដ
ថ្មីរហូតហ្មង…! ក្រោកពីគេងភ្លាម ឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើរឿងមួយនេះ កក្រើកពេញបណ្ដាញសង្គម
បទចម្រៀង «Call Me PaPa» របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀងនេះទៅលេងក្នុងបណ្ដាញសង្គម TikTok ច្រើន ដែលធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន។

មិនថាអ្នកលក់អនឡាញ តារាអនឡាញ និង យុវវ័យជាច្រើន ដែលនិយមគាំទ្រវិស័យចម្រៀង ខ្មែរ ម្នាក់ៗ បានយកបទចម្រៀងដ៏ល្បីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា «Call Me PaPay» ទៅកាត់ត និងបង្ហោះពេញបណ្តាញសង្គម ហ្វេសប៊ុក និង Tiktok ដើម្បីច្រៀង និងរាំលេងកម្សាន្ត។ បន្ទាប់ពីឃើញសកម្មភាពដ៏ផុសផុលនេះ ធ្វើឱ្យម្ចាស់បទចម្រៀងនេះ មានអារម្មណ៍រំភើបក្រៃលែង។

ទន្ទឹមនឹងការកាត់តបទចម្រៀងដែលមានចំណងជើងថា « Call Me PaPa » ឱ្យល្បីល្បាញពេញក្នុងបណ្តាញសង្គមមក ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «ត្រឡប់មកជាថ្មីម្ដងទៀត ជាមួយបទ Call Me PaPa ដែលធ្វើឡើងដើម្បីតម្រូវតាមការគាំទ្ររបស់ពុកម៉ែបងប្អូន ពិសេសបងប្អូនក្នុងស្រទាប់យុវវ័យ ដែលចូលចិត្តនិយមនូវប្រភេទបទបែប Remix នេះ បងប្អូនច្បាស់ជាស្គាល់ច្បាស់នូវស្នាដៃនិពន្ធរបស់ប្អូនប្រុសសង្ហា ខ្ញុំក៏ពេញចិត្តនូវចង្វាក់ភ្លេងមួយបទនេះដែរ សង្ឈឹមថាពុកម៉ែបងប្អូនទាំងអស់គ្នា ក៏ចូលចិត្ត និងស្រលាញ់គាំទ្រដូចគ្នា»។

គួរបញ្ជាក់ផងដែរថា បទចម្រៀង «Call Me PaPa» គឺបានចេញនៅក្នុងផលិតកម្ម Galaxy Navatra រយៈពេល ៦ ថ្ងៃហើយ ដោយបទចម្រៀងនេះនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ Songha។
បើចង់ដឹងច្បាស់ថា បទចម្រៀង «Call Me Papa» របស់ឧកញ៉ា ខេមរៈ សិរីមន្ត ពីរោះយ៉ាងណា តស់ទៅទស្សនា និងស្តាប់កម្សាន្តទាំងអស់គ្នា ៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


