ជីវិតកម្សាន្ដ
ការបង្ហាញខ្លួនរបស់ Fan Bingbing លើកំរាលព្រំក្រហម នៅតែទាក់ចំណាប់អារម្មណ៍សាធារណជនបរទេស
កាលពីល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា មហោស្រពភាពយន្តអន្តរជាតិសិង្ហបុរីលើកទី ៣៤ បានប្រព្រឹត្តទៅជាផ្លូវការ ដោយប្រមូលផ្តុំតារាល្បីៗមកពីទូទាំងតំបន់មកចូលរួម។ ក្នុងចំណោមនោះ ការលេចមុខជាថ្មីដ៏អស្ចារ្យរបស់ Fan Bingbingនៅលើកម្រាលព្រំក្រហមនៃរោងកុនអន្តរជាតិបានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័សលើវេទិកាសម្រស់ និងភាពយន្តអាស៊ី។

ភាពក្តៅគគុករបស់តារាស្រីចិនរូបនេះ មិនដែលចេះថមថយទៅតាមពេលវេលាសូម្បីតែបន្តិចណា លើសពីនេះក៏បង្ហាញថា នាងមិនអន់ជាងតារាអន្តរជាតិប៉ុន្មានទេ ត្រឹមតែប៉ុន្មានម៉ោងនៃការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ឈ្មោះរបស់នាងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសជាច្រើន។
ដោយចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ Fan Bingbing បានជ្រើសរើសសម្រាប់ខ្លួននាងផ្ទាល់នូវការរចនាម៉ូដដ៏ទំនើបដែលគ្របដណ្តប់ខ្លួនដ៏ប្រណិតពីរឈុត។ ក្នុងនាទីដំបូងនៃការដើរលើកំរាលព្រំក្រហម តារាស្រីរូបនេះបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅចេញពីម៉ូដម៉ូដ Stephane Rolland’s Fall/Winter 2023 ជាមួយនឹងការដេរប៉ាក់ពីខាងក្រោយដ៏ទាក់ទាញ។
ក្រៅពីនេះ ការផាត់មុខយ៉ាងមុតស្រួចជាមួយរោមភ្នែកកោងក៏បានជួយឲ្យ Fan Bingbing ចាប់យកកញ្ចក់ភ្នែកទស្សនិកជនទាំងអស់នៅក្នុងព្រិត្តិការណ៍ដ៏សំខាន់។ ជាពិសេស មន្តស្នេហ៍និងភាពប្រណិតនៃរាជនីកំរាលព្រំក្រហមរបស់ចិន ធ្វើឲ្យមនុស្សពិបាកថាមិនក្រឡេកមើលនាងណាស់។
ចំណែកមួយឈុតទៀត តារាស្រីកើតឆ្នាំ ១៩៨១ បានជ្រើសយកឈុតពណ៌ក្រហម ដោយនាងបង្ហាញភាពស្រស់ស្អាតឥតខ្ចោះ ក្នុងការរចនាម៉ូដឈុតដែលទាក់ទាញភ្នែកនៅក្នុងការប្រមូល Fall/Winter នៃម៉ាក Lanvin ។

ថ្វីត្បិតតែមានវ័យជាង ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែរូបរាងរបស់តារាស្រីចិននៅតែភ្លឺថ្លា និងទាក់ទាញខ្លាំងពីសំណាក់ភ្នែកទស្សនិកជនបរទេស។ ចំណែកឯសមត្ថភាពរបស់នាងក្នុងការដើរលើកំរាលព្រំក្រហម ដោយមិនគិតពីការរចនាពិបាក ឬពណ៌ នាងនៅតែទទួលបានការសរសើរពីអ្នកលេងអ៊ីនធឺណិតព្រោងព្រាត។
យ៉ាងណាមិញ បន្ទាប់ពីមានភាពចលាចលពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ Fan Bingbing ត្រូវបានគេហាមឃាត់និងមិនអាចត្រឡប់ទៅសកម្មភាពសិល្បៈនៅក្នុងទីផ្សារក្នុងស្រុករបស់ប្រទេសចិនបានដូចពីមុនឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយតារាស្រីរូបនេះតែងតែព្យាយាមស្វែងរកឱកាស និងអភិវឌ្ឍអាជីពក្នុងវិស័យសិល្បៈកូរ៉េ។ ដូច្នោះហើយ ទើបនាងបានចូលរួមនៅក្នុងគម្រោង Kdrama ជាច្រើនក្នុងនាមជាតួឯកស្រី ដោយបានបង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ភាពយន្តពិភពលោកធំៗដូចជា Oscar, Cannes, Berlin Film Festival និងសប្តាហ៍ម៉ូដផ្សេងៗ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនិកជននៅតែចាត់ទុកតួ ម៉ារីម៉ា ជាស្រីស្អាតបំផុតនៅហ្វីលីពីន ទោះមានវ័យកៀក ៤០ ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


