ជីវិតកម្សាន្ដ
ស៊ឹម ស្រីមុំ ស្នើអ្នកគាំទ្រ បញ្ឈប់ការយល់ច្រឡំជាមួយ ពូ ម៉ៅ
តារាសម្ដែងរូបស្រស់កញ្ញា ស៊ឹម ស្រីមុំ បន្ទាប់ពីមានការទម្លាយ ចែករំលែកនូវរូបភាពស្និទ្ធស្នាលជាមួយអតីតស្វាមីរបស់អ្នកស្រី ទ្រីដាណា បង្កការចាប់អារម្មណ៍នៅលើបណ្តាញសង្គមកាលពីថ្មីៗកន្លងទៅ ទីបំផុតសាមីខ្លួនបានចេញមុខបកស្រាយ និងទទូចស្នើសុំអ្នកគាំទ្រកុំមានការយល់ច្រឡំរវាងនាងជាមួយពូ ម៉ៅ ។

ការចេញមុខបកស្រាយរបស់តារាសម្តែងកញ្ញា ស៊ឹម ស្រីមុំ នាពេលនេះ ខណៈមានអ្នកគាំទ្រមួយចំនួនការដាក់ការសង្ស័យជុំវិញទំនាក់ទំនងរវាងនាងជាមួយនឹងពូ ម៉ៅ ថាអាចមានអ្វីលើសពីការរាប់អានគ្នាធម្មតា ពោលគឺមានអ្នកខ្លះយល់ដែរថាពូម៉ៅ កំពុងមានអ្នកស្អំបេះដូងបន្ទាប់ពីមានឈ្មោះកំលោះពោះម៉ាយមួយរយ:ធំ។
តារាសម្តែង ស៊ឹម ស្រីមុំ បានចេញមុខបញ្ជាក់ថាតាមរយៈរូបភាព និងអត្ថន័យដែលនាងបានបង្ហោះជាមួយ នឹងពូ ម៉ៅ នោះគឺគ្រាន់តែការលេងសើចប៉ុណ្ណោះគឺមិនមានអ្វីលើសពីហ្នឹងទេ។ ស្រីមុំ លើកឡើងថា” Prankសូមបងប្អូនកុំមានការយល់ច្រឡំ រូបនាងខ្ញុំបង្ហោះលេងទេបងប្រុស ហ៊ា រិទ្ធ)”។

យ៉ាងណាតារាស្រី ស៊ឹម ស្រីមុំ ក៏បានស្នើសុំផងដែរដល់អ្នកគាំទ្រដើម្បីកុំឲ្យបន្តមានការយល់ច្រឡំរវាងនាង និងពូម៉ៅ ព្រោះមិនមានទំនាក់ទំនងអ្វីក្រៅពីការរាប់អានគ្នានោះឡើយ ហើយម្យ៉ាងទៀតក៏សុំចិត្តមហាជនបញ្ឈប់បញ្ចេញមតិ ឬយល់ខុសលើរឿងរ៉ាវនេះទៀត។

សូមបញ្ជាក់ថា តារាសម្តែង ស៊ឹម ស្រីមុំ ថ្មីៗនេះបានទម្លាយរូបភាពបែបស្និទ្ធជាមួយពូ ម៉ៅ ធ្វើឲ្យមានការចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក និងមានការចុះផ្សាយពីបណ្ដាសារព័ត៌មានក្នុងស្រុកមួយចំនួនទៀតផង ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


