ជីវិតកម្សាន្ដ
Guinness ទទួលស្គាល់ Lisa ជាតារា K-pop ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រឆ្នាំ២០២៣
Lisa សមាជិកក្រុម BLACKPINK នៅតែបន្តមានប្រជាប្រិយភាពក្នុងកម្រិតពិភពលោក បន្ទាប់ពី Guinness World Records ថ្មីៗនេះបានប្រកាសព័ត៌មានថានាងគឺជាសិល្បករកិត្តិយសមកពីប្រទេសកូរ៉េខាងត្បូងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់ពីកាន់កំណត់ត្រាពិភពលោកច្រើនជាង ៨ ក្នុងឆ្នាំ២០២៣នេះ។

កំណត់ត្រាពិភពលោក Guinness បានរៀបរាប់ដូចខាងក្រោមថា៖
ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏ធំមួយសម្រាប់ K-pop ដោយចាប់ផ្តើមជាមួយនឹងកំណត់ត្រាចំនួនបីដែល Lisa សមាជិកក្រុម BLACKPINK កំណត់ក្នុងខែមករា។ នាងបានក្លាយជាអ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Video Music Awards និងជាអ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅ MTV Europe Music Awards ក៏ដូចជាបង្កើតកំណត់ត្រាសម្រាប់អ្នកតាមដាន Instagram ភាគច្រើនសម្រាប់សិល្បករ K-pop ។
ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្នុងឆ្នាំនេះ នៅក្នុងវិស័យ K-Pop ដោយ BLACKPINK បានក្លាយជាក្រុមតារាស្រីដែលមានការពេញនិយមបំផុតនៅលើ Spotify ហើយ Lisa បានបង្កើតប្រវត្តិសាស្ត្រម្តងទៀត។ ពេលវេលាដែល LALISA បានក្លាយជា K-Pop ដំបូង បទចម្រៀងដោយ សិល្បករទោលដែលមានការផ្សាយ ១ពាន់លាននៅលើ Spotify ។
សព្វថ្ងៃនេះ Lisa បានបង្កើតខ្លួនជាសិល្បករទោល K-Pop ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រជាមួយនឹងកំណត់ត្រាពិភពលោកហ្គីណេសចំនួនប្រាំបី។ នៅឆ្នាំនេះ Lisa ក៏ត្រូវបានផ្តល់កិត្តិយសជាសិល្បករ K-Pop ដំបូងបង្អស់ដែលត្រូវបានរួមបញ្ចូលនៅក្នុងនិមិត្តសញ្ញាវប្បធម៌នៅក្នុង សាលកិត្តិនាមអាស៊ី។

BLACKPINK បន្តបំបែកកំណត់ត្រាក្រុម ថ្មីៗនេះ ពួកគេបានបង្កើតខ្លួនជាក្រុមចម្រៀងនារីដំបូងគេដែលឈ្នះពានរង្វាន់ ‘Billboard Music Awards’ ហើយ “Born Pink” បានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានច្រើនជាងគេ។
បន្ថែមពីនេះ BLACKPINK ក៏ត្រូវបានគេរាយការណ៍ថាបានចូលក្នុង ‘Guinness World Records 2024’ ដែលបានក្លាយជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលឈានដល់លេខ១នៅលើតារាងអាល់ប៊ុមអាមេរិក និងចក្រភពអង់គ្លេសផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖allkpop
ចុចអាន៖ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


