ជីវិតកម្សាន្ដ
ទស្សនិកជនភ្ញាក់ផ្អើល ក្រោយដឹងថា Suho ក្រុម EXO មានមុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon
យោងតាម koreaboo បញ្ចាក់ឲ្យដឹងថា អ្នកលេងអ៊ីនធឺណិប្រទេសតកូរ៉េខាងត្បូងកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយការធ្វើប្រៀបធៀបរវាងព្រះអង្គម្ចាស់ចុងក្រោយនៃរាជវង្ស Joseon របស់ប្រទេសកូរ៉េ និង Suho សមាជិកក្រុម EXO ។
កាលពីថ្ងៃទី ១៦ ខែធ្នូ អ្នកលេងអ៊ីនធឺណិតបានចាប់ផ្តើមវែកញែកព្រោងព្រាតពីព្រះភ័ក្ររបស់ព្រះអង្គម្ចាស់ចុងក្រោយនៃរាជវង្ស Joseon ដែលមើលទៅដូចជា Suho សមាជិកក្រុម EXO បេះដាក់។ អ្នកលេងអ៊ីនធឺណិតម្នាក់បានជំរុញឲ្យមានការពិភាក្សាដោយនិយាយថា រូបភាពរបស់ព្រះអង្គម្ចាស់ Yi U បានធ្វើឲ្យគាត់គិតដល់ Suho សមាជិកក្រុម EXO ភ្លាមៗតែម្ដង។

ក្នុងនោះផងដែរ មតិមួយចំនួនគឺបានបញ្ចេញយោបល់ទាំងភ្ញាក់ផ្អើលខ្លាំងសឹងមិនជឿថា អ្នកទាំងពីរមានមុខស្រដៀងគ្នារកកន្លែងខុសគ្មាន។ ជាពិសេសសូម្បីតែកាល Suho នៅតូចក៏មានរូបរាងទម្រង់មុខដូចគ្នានឹងស្ដេចចុងក្រោយនៃរាជវង្ស Joseon ផងដែរ។
សូមបញ្ចាក់ដែរថា ព្រះអង្គម្ចាស់ Yi U ជាស្ដេចចុងក្រោយនៃរាជវង្ស Joseon ដែលជារាជវង្សដ៏ល្បីក្នុងសម័យកាលមួយនោះ។ ទ្រង់ប្រសូត្រនៅថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ ១៩១២ ពីរឆ្នាំ បន្ទាប់ពីការបញ្ចូលប្រទេសកូរ៉េពីការគ្រប់គ្រងរបស់ជប៉ុន។ ស្ដេចអង្គនេះត្រូវបានគេស្គាល់ថាទ្រង់មានការលះបង់ខ្លាំងចំពោះបេតិកភណ្ឌកូរ៉េរបស់ប្រទេស ទោះបីជាមានការគាបសង្កត់ឲ្យឱនក្បាលចំពោះជាតិបរទេសក៏ដោយ។ ទ្រង់ថែមទាំងបដិសេធមិនរៀបអភិសេកជាមួយស្ត្រីជនជាតិជប៉ុន ហើយជំនួសមកវិញ ទ្រង់បានរៀបអភិសេកជាមួយ Park Chan-ju ដែលជាកូនស្រីរបស់អភិជនកូរ៉េ រហូតមានបុត្រពីរនាក់។ ក្រោយមក ទ្រង់ត្រូវគេបញ្ចូនទៅកាន់ជប៉ុនហើ់យបន្ទាប់មកទ្រង់បានសុគតក្នុងអំឡុងការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងព្រះជន្ម៣២វស្សាតែប៉ុណ្ណោះ។
រូបភាពខាងក្រោមនេះ ជារូបព្រះអង្គម្ចាស់ Yi U តើអ្នកគិតថា ទ្រង់មានព្រះភ័ក្រដូច Suho សមាជិកក្រុម EXO ឬទេ?




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ក្លាយជាតារាស្រីមានមុខលើទស្សនាវដ្តី Vogue ច្រើនជាងគេបង្អស់លើលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


