ជីវិតកម្សាន្ដ
ទស្សនាវដ្ដី Vogue រំលេចរូបមង្គលការរបស់ Pu Praya និងស្វាមីសេដ្ឋីវៀតណាម ចាយសុទ្ធតែឈុតប្រណិតនិងលំដាប់
ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសអង់គ្លេស បានចងក្រងរូបថតផ្តាច់មុខពីអាពាហ៍ពិពាហ៍ដ៏ប្រណិតរបស់តារាសម្ដែងថៃ Pu Praya និងស្វាមីអ្នកជំនួញជាជនជាតិវៀតណាមគឺលោក Quoc ដែលជាមហាសេដ្ឋីអាស៊ីដ៏មានទ្រព្យស្តុកស្តម្ភមួយរូបនៅសហរដ្ធអាមេរិក។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Vogue British បានបង្ហាញពីរូបភាពប្លែកៗ ខាងក្នុងនៃមង្គលការរបស់ Pu Praya ព្រមទាំងបង្ហាញពីរឿងរ៉ាវនៃពិធីមង្គលការដ៏អស្ចារ្យបំផុតមុនពេលពួកគេជួបគ្នា។ ក្នុងនោះគេថែមទាំងបញ្ចាក់ថា តារាសម្តែងថៃរូបនេះបានស្លៀកឈុតអាពាហ៍ពិពាហ៍ដ៏ប្រណិតបំផុតចំនួន ៤ ពីម៉ាកល្បីៗលើពិភពលោក។ ចំណែកឯតម្លៃវិញខ្ពស់មិនធម្មតានោះទេ។ ជាពិសេស សំលៀកបំពាក់ដែលលេចធ្លោនោះត្រូវបានរចនា និងដេរយ៉ាងពិសេសសម្រាប់កូនក្រមុំពីម៉ាកយីហោដ៏ល្បីល្បាញ Valentino haute couture ដែលបានចំណាយពេល ៦០០ ម៉ោងដើម្បីបង្កើតការកាត់ដេរបែប haute couture បង្កើន VVIP ពីក្រុម Valentino ក្នុងថ្ងៃសំខាន់មួយនេះ។
លើសពីនេះប្រព័ន្ធផ្សព្វផ្សាយ Vogue Britishបានបញញចាក់ទៀតថា មិនត្រឹមតែបង្កើតពិធីមង្គលការដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេក្នុងនោះគេសង្កេតឃើញពីទីតាំងប្រារព្ធពិធីជាមួយនឹងទីតាំងដ៏អស្ចារ្យនៅ LA ដោយតុបតែងសាលជាមួយផ្កាកុលាបជាង ២ម៉ឺនទង ដែលត្រូវបានជ្រើសរើសពីថ្នាក់ល្អបំផុតមកពីជុំវិញពិភពលោក និងរចនាអាហាររោយកម្ទេចមាស 24K ធ្វើឲ្យបណ្តាញសារព័ត៌មានអន្តរជាតិ ទស្សនាវដ្តី Vogue បានរាយការណ៍ថា វាជាពិធីមង្គលការដ៏ធំបំផុតក្នុងឆ្នាំ ២០២៣ សម្រាប់តារាល្បីៗ និងតារាហូលីវូដ ហើយវាគឺជាការប្រារព្ធពិធីមង្គលការដ៏គួរឲ្យចាប់អារម្មណ៍បំផុតដែលពោរពេញទៅដោយស្នេហាដ៏អស្ចារ្យផងដែរ។

ទន្ទឹមនោះដែរ តារាសម្ដែង Pu Praya បាននិយាយយ៉ាងសប្បាយរីករាយបន្ថែមទៀតថា «ពេលវេលាដ៏អស្ចារ្យបំផុតមួយសម្រាប់យើង គឺការឃើញឪពុកម្តាយរបស់យើងទាំងពីរកំពុងប្រារព្ធពិធីនៅកន្លែងរាំ។ តើយើងមានប៉ុន្មានដងក្នុងជីវិត ដែលមានមនុស្សពិសេសសម្រាប់យើងក្នុងបន្ទប់តែមួយដើម្បីអបអរជាមួយ?






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Chompoo ចូលរួមក្នុងមង្គលការរបស់តួរឿង “ខ្មោចត្រឡោកបែក”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


