ជីវិតកម្សាន្ដ
ភាគហ៊ុន YG កាន់តែធ្លាក់ចុះ បន្ទាប់ពី Jennie បើកក្រុមហ៊ុនផ្ទាល់ខ្លួន
កាលពីថ្ងៃទី២៦ ខែធ្នូ ទីផ្សារនៃភាគហ៊ុនរបស់ YG Entertainment បានធ្លាក់ចុះម្តងទៀតនៅព្រឹកព្រលឹមនៃការបើកទីផ្សារ។ នោះត្រូវបានគេជឿថា វាជះឥទ្ធិពលដោយសារព័ត៌មានរបស់ Jennie សមាជិកក្រុម BLACKPINK ស្ថិតក្រោមផលិតកម្មយក្សមួយនេះ ដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់នាង។
គិតត្រឹមម៉ោង ១០:០៨ ព្រឹក ថ្ងៃទី ២៦ ខែធ្នូ នៅថ្ងៃដដែលនេះ ភាគហ៊ុនរបស់ YG Entertainment ត្រូវបានជួញដូរក្នុងតម្លៃ ៥១,០០០ វ៉ុន (ប្រហែល ៣៩ ដុល្លារ) ដែលជាការថយចុះចំនួន ១,៩០០ វ៉ុន (៣.៦៥%) បើប្រៀបធៀបទៅនឹងថ្ងៃជួញដូរមុន។

ក្រោយមក នៅថ្ងៃផ្សេងទៀត Jennie បានប្រកាសជាផ្លូវការអំពីការបង្កើតផលិតកម្មឯកជនរបស់នាង ក្រោមស្លាកសញ្ញាដែលមានឈ្មោះថា ODDATELIER ឬហៅកាត់ថា OA តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម SNS ។ ចាប់ពីឆ្នាំក្រោយទៅ Jennie នឹងធ្វើសកម្មភាពទោលរបស់នាងនៅក្រោមស្លាកកំណត់ត្រាផ្ទាល់ខ្លួន ខណៈដែលសកម្មភាពជាក្រុម នឹងបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ YG Entertainment ដដែល។
យ៉ាងាំក៏ដោយ ការពិតដែលថាភាគហ៊ុនរបស់ YG ធ្លាក់ចុះខ្លាំងម្ដងទៀតនេះ បន្ទាប់ពីការប្រកាសស្លាកយីហោឯកជនរបស់ Jennie វាបានបង្ហាញម្តងទៀតពីឥទ្ធិពលដ៏អស្ចារ្យដែលតារាស្រីល្បីៗក្នុងវិស័យ K pop ថា ពួកនាងពិតមានមិនធម្មតានោះទេ។
សូមបញ្ជាក់ដែរថា កាលពីដើមខែនេះក្រុម BLACKPINK បានចុះកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្ម YG Entertainment សម្រាប់សកម្មភាពក្រុម។ ទោះជាយ៉ាងណាក៏ដោយ វាទំនងជាថាសមាជិកដូចជា Jennie អាចបន្តដំណើរផ្ទាល់ខ្លួនសម្រាប់សកម្មភាពទោលតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa បំបែកកំណត់ត្រាថ្មីមួយទៀត លើ IG មានអ្នកតាមដាន១០០លាននា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


