ជីវិតកម្សាន្ដ
ឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង កាន់ទុក្ខការបាត់បង់តារាសម្ដែង Lee Sun Gyun
ដំណឹងមរណភាពរបស់តារាសម្ដែង Lee Sun Gyun បានធ្វើឲ្យវិស័យកម្សាន្តក្នុងប្រទេសកូរ៉េខាងត្បូងសោកស្ដាយនិងរន្ធត់យ៉ាងខ្លាំង ខណៈដែលតារាល្បីៗជាច្រើនរូបបានសម្ដែងការសោកស្ដាយ និងរំលែកទុក្ខតាមរយៈបណ្ដាញសង្គម។
ភរិយារបស់តារាចម្រៀង Kang Won-rae គឺ Kim Song បានចែករំលែកគំនិតរបស់នាងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយសង្កត់ធ្ងន់លើផលប៉ះពាល់អវិជ្ជមាននៃចិត្តគំនិតក្នុងសង្គម និងការចៀសមិនរួចនៃភាពមិនល្អឥតខ្ចោះរបស់មនុស្ស។ នាងបានទួញសោកចំពោះការវិនិច្ឆ័យ និងសម្ពាធដ៏អាក្រក់ដែលមនុស្សប្រឈមមុខ ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអាណិតអាសូរ និងការយោគយល់ ជាពិសេសក្នុងគ្រាលំបាកបែបនេះ។

ងាកទៅកាន់តារាកំប្លែង Yoon Taek បានសរសេរសារចូលរួមសោកស្ដាយដល់ Lee Sun Gyun ដោយឆ្លុះបញ្ចាំងពីការតស៊ូរបស់តារារូបនេះ និងបង្ហាញពីទុក្ខសោកចំពោះការឈឺចាប់ដែលលោកត្រូវតែស៊ូទ្រាំក្នុងការចាកចេញពីមនុស្សជាទីស្រលាញ់របស់លោក។ Yoon បានសរសើរទេពកោសល្យរបស់ Lee ហើយសង្ឃឹមថាការចាកចេញនេះគឺនឹងមានតែសន្តិភាពនៅក្នុងជីវិតរបស់ Lee Sun Gyun ។
ចំណែកពិធីករ និងជាបុគ្គលិកទូរទស្សន៍របស់កូរ៉េខាងត្បូងលោក Jang Sung-kyu បានបង្ហោះរូបភាពខ្មៅនៅលើបណ្តាញសង្គមរបស់គាត់ជាសញ្ញានៃការកាន់ទុក្ខ និងសម្តែងការរំលែកទុក្ខ ខណៈដែល Jung Ga-eun បានបញ្ចេញមតិបង្ហាញការបាត់បងធនធានដ៏សំខាន់នេះ បន្ទាប់ពីឮព័ត៌មានរន្ធត់។
ដោយឡែក តារាល្បីៗផ្សេងទៀត រួមមាន Muga-Dang Prime តារាចម្រៀង Gilgun លោក Lee Soo និងតារាសម្ដែង Soo Hyun ក៏បានចូលរួមកាន់ទុក្ខ ដោយឧទ្ទិសដល់វិញ្ញាណក្ខន្ធតារាប្រុសរូបនេះ និងសម្ដែងការសោកស្ដាយចំពោះមរណភាពដោយមិននឹកស្មានដល់។
សូមរម្លឹកដែរថា Lee Sun Gyun ត្រូវបានគេស្គាល់ថាជាតួសម្តែងក្នុងរឿង “Coffee Prince” “My Mister” និងជាច្រើនទៀត គឺជាតួសម្តែងដ៏ល្បីល្បាញក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។ ការស្លាប់របស់គាត់គឺជាការខាតបង់យ៉ាងសំខាន់ចំពោះឧស្សាហកម្មនេះ ហើយបានឆក់យកបេះដូងមិត្តរួមការងារ និងអ្នកគាំទ្រជាច្រើនដូចគ្នា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


