ជីវិតកម្សាន្ដ
Jennie ស្លៀកឈុតយ៉ាងសាមញ្ញចូលរួមកម្មវិធីដំបូង បន្ទាប់ពីឃ្លាតឆ្ងាយពី YG មួយរយៈធំ
ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានក្លាយជាភ្ញៀវកិត្តិយសលើកម្រាលព្រំក្រហមរបស់ Lee Hyori ដែលជាកម្មវិធីសម្ភាសន៍តារាល្បីថ្មី។ វគ្គនេះមិនទាន់បានចាក់ផ្សាយនៅឡើយទេ ប៉ុន្តែសហគមន៍អនឡាញកំពុងមានការពិភាក្សាយ៉ាងក្តៅគគុកអំពីឈុតដែលនាងស្លៀក។

ក្នុងរូបថតដែលបង្ហោះនោះ Jennie មើលទៅស្រស់ស្អាត ដោយពាក់រ៉ូបខ្លីផ្កាពណ៌ស និងស្លៀកខោស្បៃជើងវែងបន្ថែម។ ស្ទីលនេះសក្តិសមនឹងនាងខ្លាំងណាស់ ហើយក៏រំលឹកស្ទីលនៃបទចម្រៀងទោលរបស់នាង “SOLO” មានតែ Jennie ទេដែលអាចដកចេញនូវភាពទាក់ទាញ និងនៅតែមើលទៅទាន់សម័យ។
យ៉ាងណាក៏ដោយ ឈុតពិសេសនេះទទួលបានការបញ្ចេញមតិមានទាំងរិះគន់និងសរសើរព្រមគ្នា ប៉ុន្តែគ្រប់គ្នាយល់ស្របថា Jennie មើលទៅស្រស់ស្អាតមួយបែប។ មនុស្សមួយចំនួនយល់ថា សំលៀកបំពាក់របស់នាងមើលទៅមានតម្លៃថោកពេក ហើយការកាត់ដេរគឺសាមញ្ញមិនសមនឹងកម្មវិធីឡើយ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្នុងនោះផងដែរក៏មានមតិរបស់អ្នកលេងអ៊ីនធឺណេតខ្លះទៀតហាក់បង្ហាញការយល់ស្របទាំងស្រុងលើឈុតរបស់សមាជិកក្រុម BLACKPINK ដែលមើលទៅដូចជានាងបានសម្ដែងក្នុងបទចម្រៀង “SOLO” និង “You & Me”។ ជាពិសេសនោះទៀត ឈុតរបស់ Jennie ច្នៃដោយគំណិតខ្លួនឯងទាំងស្រុងហើយឥឡូវនេះ នាងមានក្រុមហ៊ុនផ្ទាល់ខ្លួនថែមទៀត។ដូច្នោះមិនចម្លែកនោះទេដែលនាងស្លៀកដែឡមិនស្ថិតក្រោមការការពារមើលថែររបស់ YG ពីមុន។ នេះក៏ជាសញ្ញាមួយបង្ហាញថា ជាការបង្ហាញខ្លួនតាមទូរទស្សន៍លើកដំបូងរបស់នាង បន្ទាប់ពីបានបង្កើតក្រុមហ៊ុន OA ផ្ទាល់ខ្លួន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងាររបស់ Lee Sun Kyun ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាមមិនពិត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


