ស្វាគមន៍ឆ្នាំថ្មីចូលមកដល់ Son Tung បង្ហោះរូបសន្លឹកថ្មីជាមួយនឹងប្អូនប្រុសយ៉ាងសង្ហា
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ស្វាគមន៍ឆ្នាំថ្មីចូលមកដល់ Son Tung បង្ហោះរូបសន្លឹកថ្មីជាមួយនឹងប្អូនប្រុសយ៉ាងសង្ហា

Published

on

ចាប់តាំងពីរឿងចចាមអារ៉ាមដ៏គួរឱ្យរំខានរវាង Son Tung និងតារាចម្រៀងស្រីល្បីឈ្មោះមួយរូបរបស់វៀតណាម ហាក់ដូចជា​ស្ងប់​ស្ងាត់​មួយរយៈនៅក្នុងបណ្ដាញសង្គម។

ប៉ុន្តែរហូតដល់ថ្ងៃបុណ្យ Tet ដែលថ្ងៃចូលឆ្នាំថ្មីប្រពៃណីវៀតណាមថ្ងៃទី ១ (ថ្ងៃ ១២ ខែកុម្ភៈ) កំពូលតារាចម្រៀងប្រុសរូបនេះ បាន​ប​ង្ហោះ​រូបថត​ថ្មីមួយសន្លឹកនៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់លោក។ ដូចរាល់ឆ្នាំ Son Tung បានទៅលេងស្រុក​កំ​ណើ​​ត​របស់លោក នៅខេត្ត Thái Bình ដើម្បីជួបជុំអបអរពិធីបុណ្យ Tet ជាមួយនឹងក្រុមគ្រួសារ ហើយក៏មិនភ្លេចបង្ហាញពីពេល​វេ​លា​ដ៏​រីករាយចែករំលែកដល់ហ្វេនៗរបស់លោកផងដែរ។

ដោយសារតែការរីករាលដាលខ្លាំងនៃ Covid-19 នៅក្នុងប្រទេសវៀតណាម ដើម្បីការពារសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន បើទោះ​ជាមិ​ន​អាច​មើលឃើញច្បាស់ពីមុខមាត់ដ៏សង្ហារបស់តារាប្រុសរូបនេះ ថតរួមជាមួយនឹងប្អូនប្រុសរបស់លោកក៏ដោយ សម្រាប់អ្នក​គាំទ្រ​នៅ​តែ​ចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្ទាយ៌ថតដ៏ទាក់ទាញរបស់បងប្អូនទាំងពីរនេះ ត្រឹមតែ ៣០នាទីប៉ុណ្ណោះរូបភាព​សន្លឹកថ្មី​សា​ម​ញ្ញ​ៗ​នេះ ទទួលបានការចុចបេះដូងដល់ជាង ៧ ម៉ឺននាក់៕រូបថ្មី Son Tung ទើបតែបង្ហោះរូបថ្មី Son Tung ទើបតែបង្ហោះ

អត្ថបទផ្ដល់ដោយ៖Porman

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services