ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រង A ទម្លាយថា Aum ប្រើអំណាចលើនាងរាល់ពេលចេញក្រៅម្ដងៗ
នាបច្ចុប្បន្ននេះ ទស្សនិកជនជាច្រើនប្រាកដជាស្គាល់យ៉ាងច្បាស់នូវអ្នកចាត់ការផ្ទាល់ខ្លួនរបស់តារាសម្ដែង Aum Patcharapa គឺ A Supachai ជាក់ជាមិនខានឡើយ។ ក្រោយកែសម្ផស្ស រូបនាងផ្ទាល់ពេលនេះក្លាយជាមនុស្សស្រីពេញសិទ្ធ នៅពេលចេញដើរទៅណាមកណា តែងតែងតុបតែងខ្លួនយ៉ាងស្អាតបាត។

យ៉ាងណាក៏ដោយ A Supachai បានប្ដូរពីអ្នកចាត់ការដ៏ល្បីប្រចាំប្រទេសថៃ មកជាតារាស្រីក្នុងវិស័យសិល្បៈកម្សាន្តដោយមានអ្នកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ចាំសាទរនាងមិនថាលើបណ្ដាញសង្គមឬជួបនាងនៅខាងក្រៅឡើយ។ ថ្វីបើក្លាយជាមនុស្សរបស់មហាជនហើយក្ដី ប៉ុន្តែអ្នកចាត់ការរូបនេះនៅតែដើរតាមតារាសម្ដែងស្រី Aum Patcharapa ឥតលោះពេល ក្នុងពេលមួយនាងបានត្អូញត្អែរថា Aum ដូចជាប្រើអំណាចគ្រប់គ្រងរាល់ពេលដែលនាងចេញទៅក្រៅម្ដងៗ។
អ្នកចាត់ការរូបនេះ បាននិយាយថា “រាល់ពេលដែលនាងតែងខ្លួនស្រស់ស្អាតទៅចូលរួមកម្មវិធី អ្នកដែលខ្លាចបំផុតគឺ Aum ពេលនេះនាងក្លាយជាអ្នកគ្រប់គ្រងវ័យក្មេងសម្រាប់ខ្ញុំ ព្រោះនាងមានភាពច្បាស់លាស់ និងស្អាតគ្រប់កម្រិតគ្រប់កាលៈទេសៈ នាងដូចជាគ្រូមកបង្រៀនពីភាពស្អាតបាតដល់ខ្ញុំ។ បើថ្ងៃមួយគ្មាននាង ខ្ញុំត្រូវខលវីដេអូឲ្យនាងពិនិត្យសម្រស់ខ្លួនឯងគ្រប់ពេល។ និយាយឲ្យកំប្លែងមួយចុះ រាល់ពេលទៅកម្មវិធីណាមួយ បើខ្វះគ្រឿងតុបតែងខ្លួន ពេលខ្លះខ្ញុំរត់ទៅខ្ចីគ្រឿងអលង្ការស្អាតៗរបស់ Aum ដើម្បីឲ្យសមនឹងតំណែងជាតារាថ្មីក្នុងវិស័យនេះ”។

បន្ថែមពីនេះ A Supachai បាននិយាយទៀតថា នាងនិង Aum ស្គាល់គ្នាមកក៏យូរ ដឹងពីអារម្មណ៍គ្នាថា ត្រូវការអ្វីចង់បានអ្វី។ ទោះបីជានាងមិនបានគ្រប់គ្រង Aum ឲ្យគ្រប់ជ្រុងជ្រោយដូចមុនក៏ពិតមែន ប៉ុន្តែក្នុងចិត្ត Aum បើនាងមានសម្រស់ស្រស់ស្អាតរាល់ពេលចេញដើរជាមួយអ្នកណា ឬជាមួយ Aum ផ្ទាល់ នាងសប្បាយចិត្តពេកហើយ ដែលឃើញអ្នកគ្រប់គ្រងខ្លួនមានហ្វេនចាំគាំត្រនិងតែងខ្លួនសមនឹងតំណែងតារារះថ្មីលើវិថីសិល្បៈ។
យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រតារាថៃប្រាកដជាមិនចម្លែកនោះទេ ដែលអ្នកចាត់ការផ្ទាល់របស់តារាជួរមុខ Aum Patcharapa ក្លាយជាស្រីស្អាត និងមានហ្វេនចាំអបអររាល់ពេលនាងចេញក្រៅម្ដងៗ។ ពីមុនមក A Supachai ក៏ធ្លាប់ទម្លាយថា Aum ពេលនេះបានប្ដូរជាតារាស្រីមកជាអ្នកគ្រប់គ្រងនាងផ្ទាល់ នៅពេលចេញកម្មវិធីធំៗ ឬជួបជាមួយអ្នកមានមុខមាត់ក្នុងសង្គមថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ងប់ស្ងាត់រាងយូរក្រែល Taew បង្អួតសម្រស់សិចស៊ីទ្វេមុន ក្នុងន័យបង្អួតភ្នែកញាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


