ជីវិតកម្សាន្ដ
លេចរូបភាពផ្អែមល្ហែម រវាង Bella និង Bright នៅជប៉ុន ខណៈអ្នកគាំទ្រត្រេកអរខ្លាំង
ទស្សនិកជនជាច្រើនហាក់មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ក្រោយឃើញរូបភាពផ្អែមល្ហែមដែលយោងទៅតាមការចុះផ្សាយពីកាសែតថៃ Sanook របស់តារាស្រីរៀមច្បង Bella Ranee និងតារាប្រុសវ័យក្មេង Bright Vachirawit ក្នុងដំណើរកម្សាន្តទៅប្រទេសជប៉ុន ខណៈដែលគេសន្និដ្ធានថា អ្នកទាំងពីរកំពុងបង្កើតទំនាក់ទំនងក្នុងន័យស្នេហា។

បន្ទាប់ពីផ្ទុះនូវរូបភាពច្រើនសន្លឹករបស់អ្នកទាំងពីរ ក្នុងរូបដូចជាគូស្នេហ៍ថ្មីថ្មោង កាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ Bella Ranee បានចេញមុខមកបកស្រាយកុំឲ្យទស្សនិកជនមានការយល់ច្រឡំធំលើនាងនិង Bright ថា ពួកគេគ្រាន់តែជាមិត្តរួមការងារ ហើយគ្មានអ្វីលើសពីមិត្តភក្តិនោះទេ។ ជាការពិត នាពេលនេះនាងនៅលីវទាំងស្រុង គ្មានគូគាប់ទ្រនាប់ចិត្ត ដូចដែលបណ្ដាញអ៉ិនធើណេតផ្សាយព្រោងព្រាតឡើយ។
លើសពីនេះទៀតដែរ តួឯកស្រីកំពុងល្បីល្បាញខ្លាំងក្នុងរឿងភាគបុរាណថៃ “បុព្វេសន្និវាស” បានបញ្ចាក់ម្ដងហើយម្ដងទៀត ពីដៃគូដ៏សក្តិសម Bright Vachirawi ថ្វីបើកន្លងមក អ្នកគាំទ្របានផ្គូផ្គងនាងនិងតួប្រុសវ័យក្មេងរូបនេះញយដងក្ដី ប៉ុន្តែ Bella ថា នាងចាត់ទុកគេជាមិត្តរួមការងារ ឬជាប្អូនប្រុសតែប៉ុណ្ណោះ។
ក្នុងនោះផងដែរ តារាស្រីកូនកាត់ពីរសាសន៍ថែមទាំងផ្ដល់បទសម្ភាសន៍ទៀតថា បន្ទាប់ពីអ្នកទាំងពីរមានឱកាសចាប់ដៃគូសម្ដែងភាពយន្តជាមួយគ្នា និងឧស្សាហ៍បញ្ចេញនូវពេលវេលាសប្បាយៗ ជាពិសេសរូបភាពជាគូក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ដែលពួកគេថតជាមួយគ្នា។ចៃដន្យនាពេលនោះ ទិសដែលអ្នកទាំងពីរឈរមានខ្យល់បក់កាត់មុខ រហូតធ្វើឲ្យពួកគេត្រូវព្យាយាមជួយគ្នាទៅវិញទៅមក។

ជាចុងក្រោយ Bella បានបង្ហើបថា ស្ថានភាពបេះដូងខ្លួនឯងនៅពេលនេះថា នាងនៅតែគ្មានអ្នកណាទាំងអស់ ប៉ុន្តែមានមនុស្សប្រុសតាមចែចង់ឥតខ្វះនោះទេ តែពុំទាន់ចង់គិតគូតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ការងាររបស់នាងក៏រវល់ខ្លាំង ហើយបើជួបគូពិតមែន ត្រូវតែជាមនុស្សដែលត្រូវគ្នា, មានមតិដូចគ្នា រឹតតែពិសេសនោះគឺចំណូលចិត្តស្រដៀងគ្នា ទើបអាចរស់នៅចុះសម្រុងគ្នាបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខ២ឆ្នាំ តួប្រុសរឿង “ពូម៉ូតូឌុបបះសក់” ថា អាជីពសម្ដែងមិនមែនជាសម័យកាលលោកទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


