ជីវិតកម្សាន្ដ
ហ្វេនសម្រុកឆែកតម្លៃកាបូបយួរដៃដែល Kimberly កាន់ទៅចូលរួមកម្មវិធីមួយនៅឥណ្ឌូណេស៊ី
អ្នកគាំទ្ររបស់តារាស្រីកូនកាត់ដ៏ស្រស់ស្អាត Kimberly Ann Voltemus សុទ្ធតែដឹងហើយថា នាងគឺជាទូតសុឆន្ទៈរបស់ប្រេន Dior ប្រចាំប្រទេសថៃ ហើយរាល់ពេលដែលចេញទៅចូលរួមកម្មវិធីសំខាន់ណាមួយ នាងតែងតែមកជាមួយនឹងរូបភាពសាមញ្ញ ប៉ុន្តែឆើតឆាយក្នុងនាមជាប្រេនលំដាប់ពិភពលោក។

យោងទៅតាមការចុះផ្សាយពីកាសែតកម្សាន្ត Sanook បានបង្ហោះនូវរូបភាពរបស់ភរិយា Mark Prin ក្នុងសំលៀកបំពាក់សាមញ្ញរិបរាងយ៉ាងស្រឡូន ព្រមទាំងឆ្លៀតបញ្ចេញភាពសិចស៊ីដោយសំយះស្មាសងខាង ដើម្បីបង្ហាញពីភាពទាក់ទាញដ៏អស្ចារ្យផងដែរ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺកាបូបតូចមួយ ដែលនាងកាន់បង្អួតភ្នែកមហាជនក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីឯណោះវិញទេ។
ថ្វីបើវាជាកូនកាបូបយូរដៃតូចក៏ពិតមែន ប៉ុន្តែវាក៏បានទាក់ចិត្តអ្នកទស្សនាឲ្យក្រឡេកមើលមុនគេបង្អស់មុននឹងមើល Kimberly រហូតធ្វើឲ្យហ្វេនដែលគាំទ្រនាងសម្រុកចូលឆែកតម្លៃលើអ៉ិនធើណេត ដើម្បីចង់ដឹងថា តើវាមានតម្លៃប៉ុន្មានដែលភរិយា Mark Prin កាន់បង្អួតជនជាតិឥណ្ឌូណេស៊ី។

ក្រោយមកទើបគេដឹងថា តាមពិតកាបូបតូចដែលតួឯកស្រីក្នុងរឿង “វិថីស្នេហ៍កូនភ្លោះ” កាន់នឹងដៃមានតម្លៃ១០ម៉ឺនបាត ឬប្រហែល២,៨០៨ដុល្លារឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយបន្ទាប់ពីដឹងតម្លៃពិតអ្នកគាំទ្រគិតថាជារឿងធម្មតា ដែលនាងហ៊ានកាន់កាបូបតម្លៃអាចទិញផ្ទះមួយជុងបាន។ នេះក៏ដោយសារតែ Kimberly ជាទូតសុឆន្ទៈរបស់ Dior គ្រប់របស់ដែលនាងកាន់គឺសុទ្ធតែថ្លៃៗ និងពាក់ព័ន្ធជាមួយប្រេននេះជារឿយៗ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់មុខ២ឆ្នាំ តួប្រុសរឿង “ពូម៉ូតូឌុបបះសក់” ថា អាជីពសម្ដែងមិនមែនជាសម័យកាលលោកទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


