ជីវិតកម្សាន្ដ
Janie គ្រវាត់ចោលសម្ដីមនុស្សដៀលរូបរាងស្គមស្គាំង ហើយថានាងដឹងខ្លួនកំពុងធ្វើអីហើយ
ដូចដែលទស្សនិកជនដឹងស្រាប់ហើយថា Janie Tienphosuwan ជាតារាស្រីដ៏ស្រស់ស្អាតមួយរូបដែលស្រលាញ់សុខភាព និងប្រឹងប្រែងហាត់ប្រាណជាប្រចាំ។ ក្នុងនោះផងដែរ អ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាពិសេសលើរូបរាងស្វែលស្អាត ហើយតាមដានរបៀបរស់នៅរបស់នាងយ៉ាងលម្អិតថែមទៀតផង។

បន្ទាប់ពីមានការរិះគន់ឥតឈប់ឈរទាក់ទងនឹងរូបសម្រស់របស់នាង ទើបពិធីករប្រុសដ៏ល្បីប្រចាំប្រទេសថៃ លោក WOODY បានសម្រេចធ្វើបទសម្ភាសន៍ជាមួយអ្នកម្ដាយកូនមួយរូបនេះភ្លាមៗតែម្ដង។ តាមរយៈការសម្ភាសន៍នោះពិធីករ WOODY បានចោតជាសំណួរមុនដំបូងទៅកាន់ Janie ថា គ្រប់គ្នានៅក្នុងវិស័យកម្សាន្តនិងអ្នកគាំទ្របានឃើញពីភាពខុសប្លែករបស់ Jane រហូតចោតជាសំណួរឈឺៗមកកាន់ Jane ថា នាងឈឺឬមានរោគាក្នុងខ្លួនមែនអត់? ប៉ុន្តែតាមដែលមើលរូបភាពលើ IG គឺថា Jane ស្គមជាងមុនទ្វេរដងទៀត។ ប៉ុន្តែហេតុអ្វីបានជាវាមើលទៅស្តើងខ្លាំងបែបនេះ?
មិនឲ្យរង់ចាំយូរ ពីពិធីករ WOODY និងទស្សនិកជនដែលរង់ចាំស្ដាប់ចម្លើយចេញពីផ្ទាលមាត់តួស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” បានសារភាពត្រង់ៗថា នាងពិតជាធ្លាប់ឮនូវប្រយោគគេសួរថាហេតុអីស្គមជាងមុនម៉្លេះ? ដែលតាមពិតទៅនេះគឺស្ទីលនៃការថតរូបនៃមុំឬជ្រុងណាមួយដែលមើលទៅធ្វើឲម្យនាងកាន់តែស្គម។ ប៉ុន្តែនៅពេលអ្នកគាំទ្របានឃើញនាងនៅខាងក្រៅទើបដឹងថា នាងអត់បានស្គមដូចរូបភាពដែលបង្ហោះលើគណនី IG សូម្បីតែបន្តិចណា។
ទោះបីជាយ៉ាងណា តារាសម្ដែង Janie បានទទួលស្គាល់ថា នាងពិតបានស្រកទំងន់អស់ជាង៩គីឡូមែន។ ព្រោះកាលនៅជាតួឯកគឺត្រូវរក្សាសមាមាត្រជាតារាសម្ដែង។ ប៉ុន្តែពេលនេះ ក្លាយជាតារាបង្ហាញម៉ូដឲ្យផលិតផល ដូច្នះត្រូវតម្រូវតាមទីផ្សារវិញ។

លើសពីនេះ Janie បញ្ចាក់ច្បាស់ម្ដងទៀតថា “ខ្ញុំមិនខ្វល់ថាអ្នកណាយល់ឃើញបែបណា ចំពោះរូបរាងរបស់ខ្ញុំនោះទេ។ អ្វីដែលសំខាន់គឺយើងយល់ពីខ្លួនឯងច្បាស់! Jane កើតមកតែម្នាក់ឯង ស្លាប់ក៏ស្លាប់តែម្នាក់ឯង ថ្ងៃនេះខ្ញុំក៏មិនបានធ្វើអ្វីដែលធ្វើឲ្យនរណាម្នាក់មានបញ្ហាអ្វីនោះទេ។ Jane មានសិទ្ធិគ្រប់គ្រាន់ដើម្បីការពារខ្លួនឯឯ ពីមនុស្សនិយាយអាក្រក់ឬតិះដៀលរូបរាង។ ដឹងត្រឹមថាពេលនេះខ្ញុំមិនបានមកទីនេះដើម្បីពន្យល់ ប៉ុន្តែថ្ងៃនេះ Jane ថែរក្សាខ្លួនឯង ហើយចង់កំណត់ស្តង់ដាររបស់ខ្លួនឯងឡើងមក”។
យ៉ាងណាមិញ នៅឆាកចុងក្រោយនៃកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយពិធីករ WOODY តារាសម្ដែងរៀមច្បងរូបនេះបានបញ្ចាក់ទៀតថា នាងអត់ខ្វល់អ្នករិះគន់នាងថាជាមនុស្សចម្លែកឡើយ។ មិនមែននាងមិនដឹងទេថា មានមនុស្សចូលមកបញ្ចេញមតិយោបល់មានទាំងអ្នកព្រួយបារម្ភនិងរិះគន់នោះ។ ប៉ុន្តែនាងនៅតែអរគុណដល់អ្នកគាំទ្រ ដែលទទួលយកនាងមិនថានាងផ្លាស់ប្ដូរបែបណាឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឆ្នាស Natinee ប្រកាសរៀបមង្គលការជាមួយស្វាមី ក្រោយពន្យារពេលជិត៤ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


