ជីវិតកម្សាន្ដ
ក្រោយបង្ហាញទុក្ខព្រួយមិនបានប៉ុន្មាន Ice ចូលពេទ្យព្យាបាលផ្លូវចិត្តម្ដងទៀត
បន្ទាប់ពីបង្ហាញនូវទុក្ខព្រួយពាក់ព័ន្ធនឹងរឿងរ៉ាវគ្រួសារ អ្នកគាំទ្រជាច្រើនបានសម្រុកចូលទៅលើកទឹកចិត្តដល់ Ice Preechaya យ៉ាងភ្លូកទឹកភ្លូកដី។ ប៉ុន្តែមហាជនកាន់តែភ្ញាក់ផ្អើលខ្លាំង ក្រាយតារាសម្ដែងរូបនេះស្រាប់តែបង្ហាញនូវរូបភាពដេកពេទ្យជាថ្មីម្ដងទៀត។
យ៉ាងណាក៏ដោយ នេះជារឿងមួយដែលទស្សនិកជនជាច្រើនហាក់មិននឹកស្មានដល់ ក្នុងពេលដែលជីវិតរបស់ Ice Preechaya ជួបទុក្ខព្រួយមិនចេះចប់មិនចេះហើយ។ អ្វីដែលកាន់តែពញ្ញាក់អារម្មណ៍ទស្សនិកជននោះគឺថា នាងទើបតែបង្ហោះសារបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ដោយត្អូញត្អែរអំពីព្រឹត្តិការណ៍កើតឡើងនៅក្នុងគ្រួសារ។ ប៉ុន្តែជំនួសឲ្យការធូរស្បើយចិត្ត កាលពីពេលថ្មីៗនេះ Ice បានបង្ហោះរូបភាពសខ្មៅបិទភ្នែក ហើយអោនក្បាលចុះក្រោម ក្នុងន័យអស់សង្ឃឹមក្នុងជិវិត ខណដែលនាងបានព្យាយាមតស៊ូនឹងអារម្មណ៍របស់ខ្លួនជារាល់ថ្ងៃ។ ជាពិសេសត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តសឹងតែរាល់ថ្ងៃ។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាសម្ដែងនិងជាតួឯកស្រីក្នុងរឿង “I fine thank you love you” បានសរសេរពីក្រោមរូបភាពសខ្មៅរបស់នាងថា “អរគុណដល់អ្នកគ្រប់គ្នាដែលបារម្ភពី Ice ខ្ញុំពិតជាសោកស្តាយដែលមិនអាចទទួលយកវាទៀតទេ។ ខ្ញុំសុំទោសប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាខកចិត្តចំពោះ Ice ។ ចាប់ពីពេលនេះតទៅខ្ញុំសូមសន្យាថា ស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងនេះ។ កុំភ្លេចមើលថែមនុស្សជុំវិញខ្លួន គាត់អាចញញឹម ប៉ុន្តែនៅខាងក្នុងគាត់កំពុងយំយែកទុក្ខសោករាប់ម៉ឺន”។
លើសពីនេះទៀតដែរ តារាស្រីពេញដោយសមត្ថភាព Ice បានបញ្ចាក់ពីក្រោមសាររបស់នាងបន្ថែមទៀត ពាក់ព័ន្ធទៅនឹងសុខភាពផ្លូវចិត្ត ដែលជារឿងសំខាន់មិនគួរមើលរំលង។ ក្នុងនោះនាងបញ្ចាក់ថា នាងគ្រាន់តែជាមនុស្សមួយលាននាក់ក្នុងចំណោមមនុស្សរាប់លាននាក់ដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត និងតស៊ូជាមួយនឹងអារម្មណ៍ជារៀងរាល់ថ្ងៃ ពេលខ្លះគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ដើម្បីបន្តរស់នៅក្នុងពិភពលោកនេះ។ ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងក្នុងជីវិតទេ Ice មានសំណាង ដែលមានការគាំទ្រចាំលើកទឹកចិត្តជានិច្ច។

ជាចុងក្រោយនោះ Ice Preechaya បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តរបស់អ្នកគាំទ្រ ហើយរូបនាងក៏សុំធ្វើការអភ័យទោសឮអតិថិជន និងការងារដែលបានទាក់ទងកន្លងមក។ នៅពេលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាងសន្យាថា នឹងត្រលប់មកប្រយុទ្ធ បង្កើតស្នាមញញឹម និងសុភមង្គលសម្រាប់អ្នកទាំងអស់គ្នាម្តងទៀត។ ពេលនេះនាងចង់សម្រាក និងស្រលាញ់ខ្លួនឯង ហើយរក្សាចិត្តឲ្យរឹងមាំដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ និងបន្តប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ដោយផ្ដែផ្ដាំទៅកាន់អ្នកគាំទ្រ កុំភ្លេចថែរក្សាមនុស្សដែលអ្នកស្រលាញ់។ ថ្ងៃណាមួយគាត់អាចចាកចេញដោយមិនវិលត្រលប់ មិនមែនដោយសារគាត់អត់ធ្មត់ទេ ប៉ុន្តែពេលខ្លះ វាលើសពីអ្វីដែលអាចទ្រាំបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនឡាវម្នាក់ ប្រាប់ Ice ឲ្យទៅស្លាប់ ក្រោយនាងបង្ហោះសាររិះគន់គ្រួសារខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


