ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
តារាសម្តែងជើងចាស់ (តួរម្តាយ) អ្នកស្រី ម៉ាក់ ចន្ធី កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យរងរបួសធ្ងន់គួរសម គឺបែកមាត់ និងក្បាល ខណៈពេលនេះកំពុងចូលសង្គ្រោះនៅមន្ទីរពេទ្យកំពង់ត្រឡាច។

នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងជើងចាស់រូបនេះ បានបង្ហោះនៅមុននេះថា «សូមក្រសួងសមាគមសិល្បៈមេត្តាជួយនាងខ្ញុំផង។ ជាអ្នកសិល្បៈល្បីក្នុងសង្គមដែរ មេត្តាជួយនាងខ្ញុំផងសូមអរគុណ»។
អ្នកស្រី ម៉ាក់ ចន្ធី បានបញ្ជាក់បន្ថែមថា រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង និងប៉ះពាល់ដល់ផ្នែកក្បាលផងដែរ។
តារាជើងចាស់អ្នកស្រី ចន្ធី បាននិយាយទៀតថា ក្រោយជួបគ្រោះថ្នាក់នេះក៏ត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ម្យ៉ាងទៀត ដោយជួបការខ្វះខាតតារាជើងចាស់រូបនេះក៏បានអំពាវនាវដល់សិល្បក-សិល្បការិនី ដែលស្គាល់ទាំងអស់មេត្តាឧបត្ថម្ភជួយដល់រូបគាត់ផង។

ចំណែកលោក ផាត់ តារារ័ត្ន ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជាបានបញ្ជាក់ឲ្យដឹងដែរថា «អរគុណអ្នកនាង ចន ច័ន្ទ លក្ខិណា Chanlakhena Chornប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយតារាសម្ដែង ម៉ាក់ ចន្ធី ដែលដឹកបាយក្ដាំងយកទៅឲ្យគេហើយត្រូវគេ បុកគ្រោះថ្នាក់ចរាចរ (១២-៣-២០២៤) ហើយកំពុងត្រូវគេបញ្ជូនអោយទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ១៥០ដុល្លារ តាមរយៈគ្រួសារតារាកម្ពុជា»។

លោក ផាត់ តារារ័ត្ន បានបន្ថែមទៀតថា ជំនួសមុខឲ្យម៉ាក់ ចន្ធី សូមអរគុណដល់លោកស្រីប្រធានជាពន់ពេក។ប្រសិនបើមហាជន ឬអ្នកគាំទ្រព្រម ទាំងអ្នកសិល្បៈរួមអាជីពចង់ចូលរួមឧបត្ថម្ភអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ: ០៧០ ៣៧ ១៤ ៩៨ ,០១២ ៨៨ ៧៧ ១៣៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


