ជីវិតកម្សាន្ដ
ផលិតករ លៀក លីដា ស្នើរក្សាភាពស្ងៀមស្ងាត់ក្រោយរងការចោទថារឿង”ប្រវត្តិស្នេហ៍នាងនាថ” ចម្លងពីគេ
ដូចប្រិយមិត្តបានដឹងហើយថាកន្លងមកលោក លៀក លីដា ផលិតករភាពយន្តល្បីរបស់ខ្មែរបានបញ្ចេញស្នាដៃផលិតរឿងជាបន្តបន្ទាប់ ហើយក្នុងនោះលោកក៏បានចាយទុនខ្ទង់លានដុល្លារដើម្បីថតរឿង ” ប្រវត្តិស្នេហ៍នាងនាថ” ទៀតផង។

ស្របពេលដែលរឿងនេះទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងទស្សនិកជន ស្រាប់តែថ្មីៗនេះមានការលើកឡើងថា ស្នាដៃរបស់លោកគឺរឿង«ប្រវត្តិស្នេហ៍នាងនាថ» បានចម្លងស្នាដៃរបស់គេទៅវិញ។ ចំណុចនេះត្រូវបានលោក លៀក លីដា បានចេញមុខស្នើដល់អ្នកគាំទ្ររក្សាភាពស្ងៀមស្ងាត់ពោលគឺបញ្ឈប់ការឈ្លោះ និងខឹងគ្នា។
លោក លៀក លីដា បានបញ្ជាក់ថា «រឿងប្រវត្តិស្នេហ៍នាងនាថ ត្រូវបានចងក្រង និងប្រមូលនៅអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យនៅក្នុងសាច់រឿងនេះទាំងមូលបានបង្កប់នូវសិល្បៈវប្បធម៌របស់ខ្មែរយើង ជាពិសេសខ្លឹមសារនៃការអប់រំ និងតម្លៃនៃសន្តិភាព។ គេថាយើង copy ជារឿងរបស់គេ យើងឈប់នាំគ្នាឈ្លោះឈប់នាំគ្នាខឹង។ សូមយើងនាំគ្នាចង់ក្រងប្រមូលនិងដាក់បង្ហាញទៅកាន់ពិភពលោក»។

ផលិតករ លៀក លីដា បានអំពាវនាវទៀតថាចូលរួម share នៅអ្វីដែលយើងមាននៅអ្វីដែលជារបស់យើង និងនៅអ្វីដែលយើងកំពុងតែធ្វើឲ្យគេបានដឹង។ ជាមួយគ្នានេះដែរ ក៏មានការបញ្ចេញមតិរបស់អ្នកគាំទ្រថា
អ្វីដែលសំខាន់ប្រវត្តិរឿងនាងនាថ ជាសាច់រឿងពិតកើតឡើងនៅខេត្តបាត់ដំបងប្រសិនបើបានស្រាវជ្រាវ ឈ្មោះវត្ត និងព្រះសង្ឃដែលបង្រ្កាបខ្មោចនាងនាថបានដាក់បញ្ជូលក្នុងសាច់រឿងកាន់តែពិសេស។

ចំណែកពិធីករលោក ប៉ែន ចំរ៉ុង បានលើកឡើងថា សរសើរគេ គ្មានអ្វីគេប្រឹងប្រូម៉ូតគេប្រឹងធ្វើឲ្យមានអ្វីចុះចំណែកយើងមានសព្វមានគ្រប់ហើយនៅឡើយតែការគាំទ្រលើកស្ទួយជួយគ្នាម្នាក់បន្តិចៗទៅមិនថាអ៊ីចឹងយើងម្ចាស់ពិតមានអី្វត្រូវខ្លាច។ យ៉ាងណាក៏មាន ការលើកឡើដែរថា គាំទ្រស្រលាញ់កម្ពុជាគាំទ្រថែរក្សាជាកាតព្វកិច្ចរបស់កូនខ្មែរចូលរួមអភិភារក្សលើកតម្កើង៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


