ជីវិតកម្សាន្ដ
លោក លៀក លីដា ស្នើសុំការចូលរួមសហការពីបណ្តាផលិតករខ្មែរ ដើម្បីវិស័យភាពយន្តជាតិ
លោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹនាំសម្តែងល្បីឈ្មោះមួយរូប ថ្មីៗនេះបានចេញមុខស្នើសុំការចូលរួមសហការពីបណ្តាផលិតករខ្មែរមួយចំនួនដើម្បីជួយលើកស្ទួយឲ្យវិស័យភាពយន្តជាតិកាន់តែមានសន្ទុះទីផ្សារ។

ផលិតករខ្មែរលោក លៀក លីដា បានលើកឡើងពីចំណុចសំខាន់របស់ខ្លួនថា លោកតែងព្យាយាមស្វែងរកគ្រប់មធ្យោបាយដើម្បីវិស័យភាពយន្តកម្ពុជា ការលើកលែងពន្យារពេលការបង់ពន្ធមួយចំនួនគឺ ជាកត្តាសំខាន់សម្រាប់អភិវឌ្ឍន៍វិស័យភាពយន្តកម្ពុជាដែលស្ថិតនៅក្នុងអន្តរកាលចាំបាច់ក្នុងការត្រូវការជួយពីរាជរដ្ឋាភិបាល។
លោក លៀក លីដា និយាយពន្យល់ថា“ការប្រឹងប្រែងនេះ មើលទៅវាហាក់បីដូចជាខ្ញុំប្រឹងតវ៉ាដើម្បីតែប្រយោជន៍របស់ខ្ញុំតែបុគ្គល តែតាមការពិតវាគឺ ជាការផ្ដល់នូវប្រយោជន៍យ៉ាងសំខាន់ដល់វិស័យទាំងមូលក៏ដូចជាផលិតករទូទៅនៅក្នុងប្រទេសទាំងអស់ ចុះហេតុអី្វបានផលិតករខ្មែរមួយចំនួនមិនសហការ បែរជាអង្គុយរង់ចាំតែប្រយោជន៍ និងគិតពីការឆ្លៀតឱកាសពីនាក់ដែលខំប្រឹងប្រែង”។

ប្រធានសមាគមផលិតករភាពយន្តខ្មែររូបនេះបានធ្វើការអំពាវនាវដល់បណ្តាផលិតករខ្មែរទាំងអស់ថា សូមចូលរួមជាមួយខ្ញុំដើម្បីជាសំឡេងតែមួយក្នុងការស្នើសុំដើម្បីវិស័យភាពយន្តជាតិរបស់យើង។ គេនៅចាំដែរថា លោក លៀក លីដា កន្លងមកលោកធ្លាប់បានបញ្ជាក់ថា បើចង់បានរឿងក្នុងស្រុកមានគុណភាពល្អទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន ក្នុងនោះលោក លៀក លីដា បានទទូចឲ្យមានការចូលរួមគាំទ្រ និងលើកកម្ពស់វិស័យភាពយន្តជាតិកាន់តែផុសផុល៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


