ជីវិតកម្សាន្ដ
អ្នកមានឥទ្ធិពល ហុងកុង ម្នាក់ ទម្លាយរឿងគួរឲ្យភ័យខ្លាចក្នុងក្លឹប Burning Sun
កាលពីពេលថ្មីៗនេះ ភាពយន្តឯកសាររបស់ BBC ដែលមានចំណងជើងថា “Burning Sun: Exposing the Secret K-pop Chat Groups” ត្រូវបានចេញផ្សាយ ដោយបំភ្លឺដល់អ្នកសារព័ត៌មានដែលស៊ើបអង្កេតរឿងអាស្រូវក្នុងក្លឹបកម្សាន្ត Burning Sun និងឧក្រិដ្ឋកម្មដែលបានកើតឡើង រួមទាំងការរំលោភផ្លូវភេទ និងការថតវីដេអូខុសច្បាប់ និងការចែកចាយវីដេអូ។

បច្ចុប្បន្ននេះ មានជនរងគ្រោះម្នាក់ទៀតនៃរឿងអាស្រូវ Burning Sun បានចេញមុខមកទម្លាយអំពីបទពិសោធន៍របស់នាង។ Ling Cheng គឺជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមមកពីហុងកុង នាងបានបង្ហោះសាររៀបរាប់ពីបទពិសោធន៍របស់នាងកាលទៅកម្សាន្តនៅទីនោះ។
តាមរយៈគណនីផ្ទាល់របស់បុគ្គលមានឥទ្ធិពលរូបនោះ បានសរសេរទម្លាយយ៉ាងវែងអន្លាយថា “BBC បានលាតត្រដាងរឿងរ៉ាវខាងក្នុងនៃឧប្បត្តិហេតុ Burning Sun តាមរយៈភាពយន្តឯកសារ។ ខ្ញុំបានបន្តគិតអំពីបទពិសោធន៍របស់ខ្ញុំ ហើយវាធ្វើឲ្យខ្ញុំឈឺចាប់ នៅពេលដែលខ្ញុំកំពុងមើលវា។ នៅឆ្នាំ ២០១៨ អតីតមិត្តប្រុសរបស់អ្នកស្គាល់គ្នា គឺជាដៃគូជំនួញហុងកុងរបស់តារាចម្រៀង Seungri ដូច្នេះខ្ញុំបានទៅលេង Burning Sun ។ Seungri គឺជា DJ នៅយប់នោះ ហើយក្លឹបនេះមានមនុស្សច្រើនកុះករ”។
នាងបានរៀបរាប់បន្តទៀតថា តើមានមនុស្សប៉ុន្មាននាក់នៅក្នុងក្ក្លឹបកំពុងជក់ថ្នាំនៅពេលនោះ ហើយនៅពេលនាងសួរថា ហេតុអ្វីបានជាប៉ូលិសមិនស៊ើបអង្កេតក្លឹប នោះនាងត្រូវបានគេប្រាប់ថា ប៉ូលិសបិទភ្នែកចំពោះក្លិបបែបនេះ។
Ling Cheng បាននិយាយថា បន្ទាប់ពីផឹកស្រាសំប៉ាញបានតែពីរកែវ នាងចាប់ផ្តើមស្រវឹងលឿនខុសពីធម្មតា ហើយបាត់បង់ស្មារតីមួយពេលភ្លាមៗ។ «ខ្ញុំចាំឆ្ងល់ថា តើមានថ្នាំនៅក្នុងភេសជ្ជៈនោះឬអត់?»។ ក្រោយមក កាបូបរបស់នាងត្រូវបានចោរលួច។ ជាសំណាងល្អ មិត្តភ័ក្តិរបស់នាងបានជួយនាងចេញពីក្លឹបភ្លាមៗ ហើយរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស។
អ្នកមានឥទ្ធិពលហុងកុងបានបញ្ចប់ការបង្ហោះរបស់នាងទៀតថា “សំណាងហើយ ដែលទីបំផុតខ្ញុំបាត់បង់របស់របររបស់ខ្ញុំតិចតួច។ ខ្ញុំសង្ឃឹមថា បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអាចជួយអ្នកដ៏ទៃ។ ខ្ញុំច្បាស់ជាមិនណែនាំឲ្យទៅក្លឹបទេ ប្រសិនបើអ្នកនៅជាមួយស្រីពីរបីនាក់”។

សូមរលឹកដែរថា រឿងអាស្រូវ The Burning Sun គឺជារឿងដ៏ធំមួយដែលបានអង្រួនឧស្សាហកម្ម K-Pop ។ Whistle-blowers បានរាយការណ៍ពីសកម្មភាពខុសច្បាប់ រួមមានការសេពគ្រឿងញៀន ការថតវីដេអូខុសច្បាប់ និងការរំលោភផ្លូវភេទ ព្រមទាំងការជជែកជាក្រុមដ៏ល្បីដែលមាន Seungri និងមិត្តភក្តិតារាផ្សេងទៀត។ ការជជែកជាក្រុមបានចែករំលែកការថតដោយខុសច្បាប់នូវខ្លឹមសារអាសអាភាស និងជាមធ្យោបាយមួយសម្រាប់ Seungri ក្នុងការគ្រប់គ្រង និងសម្រួលដល់ពេស្យាចារ។ នៅឆ្នាំ ២០២០ អតីតសមាជិកក្រុម BIGBANG រូបនេះ បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យាចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ គាត់ត្រូវបានកាត់ទោសឲ្យជាប់គុកមួយឆ្នាំកន្លះតែប៉ុណ្ណោះ។ ក្រោយចេញពីពន្ធធនាគារ ទស្សនិកជនកូរ៉េបានបង្ហាញពីការមិនពេញចិត្តដែលជាប់ទោសស្រាលពេក ហើយពួកគេក៏មិនស្វាគមន៍ការវិលមកកាន់អាជីពកម្សាន្តមួយនេះទៀតដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ព័ស្តុតាងថ្មីលេចឡើងថា Kim Ho Joong ពិតជាបុកហើយរត់ និងឲ្យគេទទួលទោសជំនួស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


