ជីវិតកម្សាន្ដ
តារាថៃ Chakrit ត្រូវទស្សនិកជនសរសើរថា ស័ក្តិសមនឹងម៉ូដសក់គ្រប់រឿងដែលសម្ដែង
ជាមួយនឹងរូបរាងចុងក្រោយសម្ដែងក្នុងរឿង “សង្គ្រាមអាពាហ៍ពិពាហ៍” របស់តារាសម្តែងប្រុស Chakrit Yamnam ក្នុងរូបរាងអ្នកទោសសក់ច្រឹប បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតស្រឡាំងកាំង រហូតបើកកកាយម៉ូដសក់ក្នុងរឿងភាគកន្លងមករបស់លោក ដោយលើកសរសើរថា ស័ក្តិសមនឹងម៉ូដសក់គ្រប់រឿងគ្មានទាស់នោះទេ។

មិនថាតួនាទីអ្វីនោះទេ តារាសម្តែងប្រុសវ័យ៤៥រូបនេះ មិនធ្លាប់ធ្វើឲ្យទស្សនិកជនមានការខកចិត្តឡើយ។ ទោះបីជាលោកត្រូវគេតម្រូវឲ្យផ្លាស់ប្តូររូបរាងជាតួអង្គបែបណាក៏ដោយ ក៏លោកមិនដែលខ្លាចនឹងសម្ដែងដែរ។ ជាពិសេសតាមរយៈរឿងភាគកំពុងតែចាក់បញ្ចាំងក្នុងប្រទេសថៃកាលពីថ្ងៃទី២៨ ខែឧសភា ក្រោមចំណងជើងថា”សង្គ្រាមអាពាហ៍ពិពាហ៍” ក្នុងវគ្គទី២០ ធ្វើឲ្យអ្នកនិលេងអ៊ីនធឺណែតជាច្រើនមានការភ្ញាក់ផ្អើល ចំពោះរូបរាងថ្មីស្រឡាងរបស់ Chakrit យ៉ាងភ្លូកទឹកភ្លូកដី។
ទន្ទឹមនោះដែរ ក៏មានអ្នកលេងអ៊ីនធឺណែតជាច្រើនបានចែករំលែករូបភាពពីរឿងភាគមុនៗរបស់លោក ដែលធ្លាប់សម្ដែងកន្លងមក។ ក្នុងនោះ Chakrit បានផ្លាស់ប្តូររូបរាងជាច្រើនមិនថាស្គម សក់ទំពែក, សក់ខ្លី, សក់វែងឬតុបតែងខ្លួនបែបមនុស្សស្រីនោះទេ លោកសក្តិសមបំផុតសឹងតែអាចដើរតួច្រើនក្នុងពេលកតែមួយបាន។

សូមជម្រាបជូនដែរថា Chakrit Yamnam គឺជាតារាសម្ដែងរៀមច្បងដែលសាងកេរ្តីឈ្មោះជាយូរណាស់មកហើយ តាមរយៈស្នាដៃក្នុងភាពយន្តថៃជាច្រើន។ ជាពិសេស លោកទើបតែបញ្ចប់រឿងភាគបុរាណមួយដោយដើរជា ឈុនឆាង លោកល្បីល្បាញដោយសារតែពូកែសម្ដែង និងការតុបតែងម៉ូដសក់សក្តិសមគ្មានកន្លែងទាស់ឡើយ៕






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះមានស្វាមីជាមហាសេដ្ឋី តែ Pu Praya នៅតែសស្រាក់សស្រាំធ្វើការគ្មានថ្ងៃឈប់សម្រាក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


