ជីវិតកម្សាន្ដ
Rosé ត្រូវគេចំអកលើរូបស្គមស្គាំង បន្ទាប់ពីបង្ហាញខ្លួនក្នុងឃ្លិបមួយ
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ឃ្លិបមួយត្រូវបានចែកចាយតៗគ្នា ដែលគេស្មានថា Rosé កំពុងថតគម្រោងថ្មីមួយ។ ការបង្ហាញខ្លួនរបស់សមាជិកក្រុម BlackPink នៅក្នុងឃ្លិបមួយនេះ បានក្លាយជាប្រធានបទចំអកសម្រាប់អ្នកលេងអ៊ីនធឺណិតជាច្រើន។

ក្នុងឃ្លិបនេះ Rosé បានបង្ហាញខ្លួនជាមួយរាងស្គមគួរឲ្យបារម្ភ នាងស្លៀកខោខ្លី បានបង្ហាញជើងស្គមស្គាំងមិនគួរឲ្យជឿ។ ការបង្ហាញខ្លួនរបស់ Rosé ទទួលបានប្រតិកម្មអវិជ្ជមានជាច្រើនពីអ្នកលេងអ៊ីនធឺណេត រហូតដល់អ្នកបង្ហោះវីដេអូគណនីអ្នកគាំទ្ររបស់តារាចម្រៀងស្រីរូបនេះ ត្រូវបិទមុខងារ Comment ថែមទៀតផង។
ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់ Rosé គិតថា តាំងពីបង្ហាញខ្លួនដំបូងមក តារាចម្រៀងស្រីរូបនេះ មានសភាពស្គមស្គាំងខ្លាំង។ បច្ចុប្បន្ននេះ កាលវិភាគរបស់សមាជិកគឺមមាញឹកខ្លាំង ដូច្នេះការសម្រកទម្ងន់គឺចៀសមិនរួច។ លើសពីនេះក៏មានមតិជាច្រើនព្រួយបារម្ភពីសុខភាពតារាចម្រៀងស្រីរូបនេះផងដែរ។ ព្រោះពេលមើលឃ្លិបនេះ កម្រិតស្គមរបស់ Rosé កាន់តែខ្លាំងសល់តែស្បែកគ្របដណញដប់ឆ្អឹងតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ដ្បិតថាមានរាងកាយស្គមខ្លាំងក៏ពិតមែន ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពតារាចម្រៀងក្រុម BlackPink រូបនេះនាងនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ទោះបីជាសមាជិកផ្សេងៗទៀតដើរផ្លូវរៀងៗខ្លួនលើអាជីពទោលក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Areum អតីតក្រុម T-ara និងម្តាយ ត្រូវចោទប្រកាន់ពីបទរំលោភបំពានលើកុមារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


