ជីវិតកម្សាន្ដ
Areum អតីតក្រុម T-ara និងម្តាយ ត្រូវចោទប្រកាន់ពីបទរំលោភបំពានលើកុមារ
យោងតាមរបាយការណ៍របស់ Dispatch កាលពីថ្ងៃទី ០៣ ខែមិថុនា បានឲ្យដឹងថា អតីតសមាជិកក្រុម T-ara គឺតារាចម្រៀង Lee Areum ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើកុមារ រួមជាមួយនឹងម្តាយរបស់នាង ដោយប្រឈមមុខនឹងការចោទប្រកាន់ពីបទចាប់ពង្រត់កុមារ។
កន្លងមក Areum បានចោទប្រកាន់អតីតស្វាមីគឺលោក A ពីបទរំលោភលើកុមារ ដោយអះអាងថា គាត់បានបោះទារកពីលើគ្រែ និងធ្វើបាបលើរូបរាងកាយកូនអាយុប្រាំឆ្នាំរបស់ពួកគេ។ នាងបានចោទប្រកាន់ថា លោក A បានប្រើក្មេងៗដើម្បីបញ្ចេញកំហឹងរបស់គាត់ រួមទាំងការបត់ជើងតូច និងបន្ទោរបង់នៅលើមុខក្មេងៗទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ការអះអាងទាំងនេះមិនត្រូវបានបញ្ជាក់ទេ ហើយការស៊ើបអង្កេតរបស់ប៉ូលិសមិនបានរកឃើញភស្តុតាងនៃការរំលោភបំពានពីសំណាក់លោក A សូម្បីតែបន្តិចណាឡើយ។
ដោយឡែក កាលពីថ្ងៃទី ០៨ ខែឧសភា ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលបានច្រានចោលសំណុំរឿងប្រឆាំងនឹងលោក A ដោយសារភស្តុតាងមិនគ្រប់គ្រាន់ ដោយលើកឡើងពីការខ្វះភាពជឿជាក់ក្នុងសក្ខីកម្មរបស់កុមារ ដែលអ្នកជំនាញបានណែនាំថាអាចមានឥទ្ធិពលពី Areum ។
ស្ថានីយ៍ប៉ូលិស Gwangmyeong បានចោទប្រកាន់ Areum កាលពីខែមុនពីបទរំលោភលើកុមារ ការធ្វេសប្រហែស និងការចាប់ពង្រត់កុមារ។ ម្តាយរបស់នាងក៏ត្រូវបានចោទប្រកាន់ពីបទចាប់ពង្រត់កុមារផងដែរ។ អ្នកទាំងពីរត្រូវបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យចូលមកក្នុងចម្ងាយ ១០០ ម៉ែត្រពីកន្លែងស្នាក់នៅរបស់កុមារ និងកន្លែងមើលថែទាំកុមារ។
ម្យ៉ាងវិញទៀត Areum ដែលមានកូនប្រុសពីរនាក់ជាមួយលោក A ហើយបានលែងលះគ្នាកាលពីខែធ្នូឆ្នាំមុននោះ បានប្រកាសរៀបការជាមួយអ្នកថ្មី ឈ្មោះ Seo នៅពេលនោះ។ ប៉ុន្តែ យ៉ាងណានាងបានប្រឈមមុខនឹងការចោទប្រកាន់ពីបទបោកប្រាស់អ្នកគាំទ្រ និងអ្នកស្គាល់គ្នាជាង ៤០ លានវ៉ុនជាមួយលោក Seo ដែលនាំឲ្យពួកគេបែកបាក់គ្នានៅក្នុងខែមេសាក្នុងឆ្នាំនេះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថតរឿងចប់ភ្លាម Song Hye Kyo បង្ហាញវីឡាស្គឹមស្គៃ តម្លៃរាប់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


