ជីវិតកម្សាន្ដ
តារាចម្រៀង កង ឧស្សាហ៍ ស្នើឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌
ភ្នំពេញ៖ គិតមកដល់ពេលនេះក្រុមជនបង្កដែលព្រួតគ្នាវាយតារាចម្រៀងស្រីកញ្ ញាកង ឧស្សាហ៍ បណ្តាលឲ្យរបួសធ្ងន់ត្រង់ភ្នែកខាងឆ្វេងនោះ នៅមិនទាន់ស្វែងរកចាប់ខ្លួនបាននៅឡើយទេ។ នេះបើតាមការបញ្ជាក់ពីសាមីខ្លួនដែលជាជនរងគ្រោះ។

តារាចម្រៀងកញ្ញា កង ឧស្សាហ៍ បានស្នើសុំឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យនាងផង ខណ:ខ្លួនបានរងគ្រោះរបួសភ្នែកមួយចំហៀងធ្ងន់ធ្ងរ ដោយសារតែបុរសម្នាក់មកពីក្រោយហើយវាយយកតែម្តង។ នាងថា រឿងនេះកើតឡើងដោយសារទំនាស់ពាក្យសម្តីរវាងស្រីនិងស្រីឈ្លោះគ្នាដែលកើតឡើងថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ វេលារម៉ោងប្រមាណ ១០ យប់។

កញ្ញា កង ឧស្សាហ៍ បញ្ជាក់ថា ភ្លាមៗក្រោយពេលកើតហេតុនាងបានជម្រាបជូនប៉ុស្តិ៍មូលដ្ឋានក្នុងថ្ងៃកើតហេតុហើយ តែមកដល់ពេលនេះមិនទាន់ចាប់បានជនបង្កនោះទេ ព្រោះនាងមិនដឹងធ្វើយ៉ាងម៉េចទេ ណាមួយមានជីវភាពខ្វះខាត ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ទឹកកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដូចនេះមានតែសុំឱ្យបងប្អូនជួយនាងផង ៕

អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ញាក់សាច់! ថ្ងៃសម្ភោធចូលផលិតកម្ម «រាម» មាស សុខសោភា ពាក់គ្រឿងអលង្កាថ្លៃកប់ពពក
ចុចអាន៖ ដោះស្រាយគំនុំចាស់ តារាស្រីម្នាក់ត្រូវគេព្រួតវាយរងរបួសធ្ងន់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


