ជីវិតកម្សាន្ដ
វត្តមានម្ចាស់បទ «My heart will go on» ក្នុងព្រឹត្តិការណ៍អូឡាំពិក គឺការលះបង់ដ៏ធំធេងបំផុត
ទស្សនិកជនជាច្រើនមានក្ដីរភើបនិងចូលរួមអបអរសាទរចំពោះការវិលត្រលប់មកកាន់ឆាកដ៏ធំ របស់តារាចម្រៀងកាណាដា Celine Dion ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កាលពីថ្ងៃទី២៦ ខែកក្កដា។ បន្ទាប់ពីរូបនាងបាត់មុខពីអាជីពអស់រយៈកាលជាយូរ ដោយសារការប្រយុទ្ធនឹងជំងឺ Stiff Person Syndrome (SPS) កាលពីឆ្នាំ២០២២។
តារាចម្រៀងវ័យ ៥៦ ឆ្នាំរូបនេះ បានច្រៀងបិទក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ កាលពីល្ងាចថ្ងៃសុក្រ ដែលប្រារព្ធឡើងនៅទន្លេ Seine នៃទីក្រុងប៉ារីស ជាមួយនឹងបទចម្រៀងភាសាបារាំងដ៏ពិរោះ ក្រោមចំណងជើងថា ‘Hymne à l’amour’ ដែលនោះនាំមកនូវភាពរីករាយ និងត្រេកអរសឹងតែស្រក់ទឹកភ្នែកពីអ្នកគាំទ្រជុំវិញពិភពលោក ក្រោយបានឃើញ Celine សារជាថ្មីម្ដងទៀតលើឆាកដ៏ធំ។

តាមរយៈសំឡេងដ៏ខ្លាំងក្លារបស់ Celine ច្រៀងលើឆាកនៅប៉ម Eiffel របស់នាង បានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលជាងតារាប្រុស-ស្រី ដែលច្រៀងបើកកម្មវិធីមុនគេបង្អស់ដូចជា Lady Gaga, Zinedine Zidane និង Minions ទៅទៀត។ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទស្សនិកជនចាប់អារម្មណ៍ជាងគេគឺជាការវិលត្រឡប់ដ៏អស្ចារ្យរបស់តារាចម្រៀងសំឡេងស្រទន់ ទោះបីជាពេលនេះ រូបគាត់កំពុងប្រឈមនឹងជំងឺសរសៃប្រសាទដ៏កម្រ ដែលមិនអាចព្យាបាលឲ្យជាសះស្បើយក៏ដោយ។
ចាប់តាំងពីធ្វើរោគវិនិច្ឆ័យថាមានជំងឺសរសៃប្រសាទដ៏កម្របណ្តាលឲ្យសាច់ដុំកន្ត្រាក់ រឹងនៅក្នុងដងខ្លួន និងធ្វើឲ្យនាងពិបាកគ្រប់គ្រងខ្សែសំឡេងខ្លួនផង Celine បាននៅឆ្ងាយពីអ្នកគាំទ្រ ដោយបង្ខំចិត្តលុបចោលការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ទាំងខូចចិត្ត ដោយសារមិនអាចគ្រប់គ្រងចលនាខ្លួនឯង ព្រមទាំងការច្រៀងបានដូចពីមុនបានទៀត។
ថ្វីបើយ៉ាងណា ការបង្ហាញខ្លួនឆាកម្ដងទៀតរបស់ម្ចាស់បទ “the power of love” មិនត្រឹមតែបង្កើតភាពភ្ញាក់ផ្អើលទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែរូបភាពរប់នាងបានផ្ទុះការជជែកវែកញែក និងចែករំលែកយ៉ាងភ្លូកទឹកភ្លូកដី ស្របពេលដែលតារាស្រីរៀមច្បងរូបនេះបានប្រកាសនៅលើគណនីផ្ទាល់ខ្លួនទៅកាន់ហ្វេនរបស់នាង។
នៅក្នុងការប្រកាសនោះ Celine បាននិយាយថា៖ «លើសពីអ្វីទាំងអស់! ខ្ញុំរីករាយណាស់ក្នុងការអបអរដល់អត្តពលិកដ៏អស្ចារ្យទាំងនេះ។ មនុស្សគ្រប់រូបមានរឿងរ៉ាវនៃការលះបង់ ការតាំងចិត្ត ការឈឺចាប់ និងការតស៊ូ។ អ្នកទាំងអស់គ្នាផ្ដោតលើសុបិនរបស់ខ្លួន ហើយថាតើពួកគេបានទទួលមេដាយឬអត់ ខ្ញុំសង្ឃឹមថាការមកទីនេះ នឹងធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិត! អ្នកទាំងអស់គ្នាគួរតែមានមោទនភាព។ ខ្ញុំដឹងថា អ្នកខំប្រឹងយ៉ាងណាដើម្បីឲ្យបានល្អបំផុត ដូច្នេះសូមបន្តខិតខំ ខ្ញុំសូមផ្ញើកម្លាំងចិត្តពីទីនេះទៅកាន់គ្រប់គ្នា»។
យ៉ាងណាមិញ ងាកទៅកាន់ភាពយន្តភាពយន្តឯកសារ I Am: Celine Dion នៅលើ Amazon Prime អ្នកគាំទ្រជាច្រើនបានយល់កាន់តែច្បាស់ពីទំហំនៃការលះបង់ភាពឈឺចាប់របស់រូបនាងដើម្បីព្យាយាមវិលមកកាន់ឆាកតន្រ្តីឡើងវិញ។ ជាពិសេសនេះគឺជាទុក្ខលំបាក ដែលតារាចម្រៀងដ៏ល្បីល្បាញបានជួបប្រទះកន្លងមក ដោយមិនឲ្យអ្នកណាបានដឹងថា នាងកំពុងព្យាបាលរាងកាយជារៀងរាល់ថ្ងៃ និងការហ្វឹកហាត់សំឡេងដើម្បីត្រៀមខ្លួនឡើងឆាកម្ដងទៀត ហើយមានរឿងមួយដែលមិនចេះឈប់ នោះគឺការតាំងចិត្ត ចំណង់ចំណូលចិត្ត ក្តីសុបិនដែលរូបនាងធ្លាប់និយាយថា ចង់ឃើញ Eiffel Tower ម្តងទៀត៕

ខាងក្រោមនេះគឺជាភាពយន្តឯកសាររបស់តារាចម្រៀង Celine Dion
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥស្សរជន និងតារាហូលីវូដល្បីៗ បង្ហាញវត្តមានក្នុងពិធីបើកកីឡាអូឡាំពិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


