ជីវិតកម្សាន្ដ
មិនត្រឹមកាក់កបលើអាជីពសម្ដែង Zhao Liying មានក្រុមហ៊ុនក្នុងដៃ និងលុយវាល់លានដុល្លារក្នុងវ័យ ៣៦ ឆ្នាំ
យោងតាមអត្ថបទមួយដែលបានចេញផ្សាយនៅដើមឆ្នាំ ២០២៤ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Zhao Liying នាពេលបច្ចុប្បន្ននេះ បានកើនលើសតួលេខ ៣០០ លានយន់ (ប្រហែល ៤២លានដុល្លារ) ហើយទ្រព្យសម្បត្តិសុទ្ធដែលនាងកាន់កាប់គឺជិត ៣ ពាន់លានយន់ (ប្រហែល ៤២០ លានដុល្លារ) ។ នេះជាចំនួនដ៏ច្រើនសម្រាប់តារាស្រីចិនដែលខិតខំសាងភាពល្បីល្បាញ និងជោគជ័យក្នុងអាជីពរបស់ពួកគេ។
គេដឹងថាតាំងពី២ឆ្នាំមុន តារាសម្ដែងវ័យ៣៦ឆ្នាំរូបនេះអាចទទួលបានប្រាក់ខែប្រហែល ៣០លានយន់ សម្រាប់រឿងភាគនីមួយៗ។ នាងក៏រកបាន ១០ លានយន់ ពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មនីមួយៗ ជាមួយម៉ាកយីហោថែមទៀតផង។
យោងតាមអត្ថបទចេញផ្សាយដោយ Sina ក្នុងឆ្នាំ ២០២២ នាងបានកាន់កាប់វីឡាថ្លៃៗចំនួន ២ នៅទីក្រុងប៉េកាំង ជាមួយនឹងតម្លៃរហូតដល់ ៣០លានដុល្លារអាមេរិក។ ជាពិសេស ផ្ទះទំហំ ៥០០ម៉ែត្រការ៉េ នៅជិតសួន Chaoyang ដែលជាសួនឧទ្យានដ៏ធំបំផុតមួយរបស់ទីក្រុងប៉េកាំង ដែលតុបតែងតាមបែបអឺរ៉ុប។
លើសពីនេះ តួឯកស្រីក្នុងរឿង “The Legend of Shen Li” ក៏បានទិញផ្ទះល្វែងដ៏ប្រណិតមួយនៅទីក្រុងសៀងហៃ ជាមួយនឹងទិដ្ឋភាពនៃប៉មទូរទស្សន៍ Oriental Pearl និងវីឡាដ៏ប្រណិតនៅទីក្រុង Hangzhou ។ បន្ទាប់មក នាង បានទិញផ្ទះវីឡាក្នុងតម្លៃ ១៤០ លានយន់ ជាអំណោយសម្រាប់កូនប្រុសជាមួយនឹងអតីតស្វាមី Feng Shaofeng។
ក្រៅពីអចលនទ្រព្យលំដាប់ខ្ពស់ Zhao Liying ក៏មានចិត្តទូលាយជាមួយសាច់ញាតិរបស់នាងដែរ។ ត្រូវបានគេដឹងថា នាងបានចំណាយលុយទិញរថយន្ត Rolls-Royce Ghost ដ៏ថ្លៃបំផុត ទុកជាកាដូថ្ងៃខួបកំណើតឪពុកបង្កើត។ ជារៀងរាល់ថ្ងៃនាងតែងតែធ្វើដំណើរជាមួយរថយន្ត Mercedes-Maybach S-Class ឬ Range Rover តែប៉ុណ្ណោះ។
ទោះយ៉ាងណា ទម្រាំតែមានលុយវាល់លានដុល្លារនៅថ្ងៃនេះ Zhao Liying ត្រូវបានគេដឹងថា នាងធ្លាប់ជួបការលំបាកក្នុងការស្វែងរកតួនាទីក្នុងនាមជាតារាសម្ដែង ប៉ុន្តែដោយសារភាពជោគជ័យនៃខ្សែភាពយន្តដែលនាងបានចូលរួមនោះ ទើបធ្វើឲ្យនាងបានបង្កើតក្រុមហ៊ុន និងការិយាល័យផ្ទាល់ខ្លួននៅក្នុងឆ្នាំ ២០១៤ នៅពេល Zhao Liying មានអាយុត្រឹមតែ ២៧ ឆ្នាំប៉ុណ្ណោះ។
មិនត្រឹមប៉ុណ្ណឹងទេ ងាកទៅកាន់មុខជំនួញផ្ទាល់ខ្លួនឯណោះ តារាស្រីសំបូរទេពកោសល្យពេញខ្លួនក៏បានមានភាពប៉ិនប្រសព្វរកលុយបានយ៉ាងក្រាស់ក្រែលផងដែរ។ យោងតាមប្រភពខ្លះ នាងបានកាន់កាប់ភាគហ៊ុន ០.៦% នៅក្នុងក្រុមហ៊ុន Straw Bear Pictures របស់តារាសម្តែង Nicky Wu ។ បន្ទាប់ពីជោគជ័យនៃស៊េរីភាពយន្តក្រោមចំណងជើងថា “The Journey of Flower” នាងក៏បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទី ១៤ របស់ Hairun Pictures Group ភ្លាមៗតែម្ដង។
លើសពីនេះ តារាស្រីរូបនេះក៏មានក្រុមហ៊ុនចំនួន ៦ក្រោមឈ្មោះរបស់នាង រួមទាំងការិយាល័យតំណាងវប្បធម៌នៅទីក្រុង Nanjing, ការិយាល័យតំណាងក្រុមហ៊ុនភាពយន្ត និងទូរទស្សន៍ Xinyi, ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវប្បធម៌នៅ Jiangsu ។ ក្នុងនោះសូម្បីតែទំព័រ QQ បានបង្ហាញថែមទៀតថា Zhao Liying ក៏បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់តារាសម្ដែង Li Bingbing បន្ទាប់ពីនាងចាកចេញពីក្រុមហ៊ុនជាន់ខ្ពស់របស់នាង។
ទោះបីជាយ៉ាងណាក៏ដោយ ងាកមកកាន់ជីវិតឯកជនភាពរបស់តារាសម្ដែងរាងតូចច្រឡឹងមួយរូបនេះវិញ ថ្វីដ្បិតតែនាងកាក់កបនឹងអាជីពសម្ដែងភាពយន្តនិងមុខជំនួញមានលុយវាល់លានក្នុងដៃក៏ពិតមែន។ ប៉ុន្តែក្នុងជីវិតគ្រួសារតារាស្រីត្រកូល Zhao ពុំបានជួបគូគាប់សមដូចចិត្តប៉ងប្រថ្នាឡើយ។ តារាសម្ដែងវ័យ៣៦ឆ្នាំបានប្រកាសរៀបការជាមួយតារាសម្តែងប្រុសលោក Feng Shaofeng នៅលើ Sina Weibo នៅថ្ងៃទី ១៦ខែតុលា ឆ្នាំ២០១៨។ ក្រោយមក នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ នាងបានផ្តល់កំណើតដល់កូនប្រុសម្នាក់។
យ៉ាងណា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ គូស្នេហ៍តារាសម្ដែងចិន ស្រាប់តែប្រកាសពីការលែងលះរបស់ពួកគេនៅលើ Sina Weibo ដដែល ដោយបញ្ចប់អាពាហ៍ពិពាហ៍រយៈពេលពីរឆ្នាំរបស់ពួកគេ ហើយចែករំលែកការមើលថែកូនប្រុសក្នុងនាមជាម្ដាយឪពុកតែប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកដឹកនាំរឿងហុងកុងមួយរូប ទម្លាយអតីតកាល ទិនហ្វី ថា ជាមនុស្សអាថ៌កំបាំងបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ