ជីវិតកម្សាន្ដ
Seungri បដិសេធនឹងពាក្យគេចោទ គ្រោងបើកក្លឹបថ្មីនៅ ហុងកុង
កាលពីថ្ងៃទី ១១ ខែសីហា Seungri អតីតសមាជិកក្រុម BIGBANG បានឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដោយបដិសេធការអះអាងទាក់ទងនឹងក្លឹប Burning Sun និងការបណ្តាក់ទុនអាជីវកម្មនាពេលអនាគតរបស់ខ្លួន។
តារាប្រុសកូរ៉េរូបនេះ បានបដិសេធជាពិសេសទាក់ទិននឹងពាក្យចចាមអារ៉ាមអំពីការជាប់ពាក់ព័ន្ធរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ឥណ្ឌូនេស៊ីសម្រាប់ក្លឹប Burning Sun ដែលគ្រោងបើកនៅថ្ងៃទី ៣១ ខែសីហា ហើយបានសម្តែងការសោកស្តាយចំពោះការលើកឡើងពី G-Dragon ពីមុន និងប្រើប្រាស់កិត្តិនាមរបស់ Big Bang នៅក្នុងព្រឹត្តិការណ៍ដែលគាត់បានចូលរួម បន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋរបស់គាត់។
ទាក់ទងនឹងការលើកឡើងរបស់ G-Dragon នោះ Seungri សារភាពថាបានចូលរួមកម្មវិធីជប់លៀងឯកជននៅក្លឹបមួយក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីខែមករា ហើយព្រយលប្រយោគមួយថា “ថ្ងៃណាមួយខ្ញុំនឹងនាំ G-Dragon មកទីនេះ” ក្នុងគោលបំណងធ្វើឲ្យមានការរំភើបនៅហ្វូងមនុស្ស។
ឆ្លុះបញ្ចាំងពីឧប្បត្តិហេតុនេះ គាត់ទទួលស្គាល់ថាខ្លួនពិតជាបានព្រព្រិត្តនូវកំហុសឆ្គងនេះយ៉ាងប្រាកដ ហើយវាបានជាប់នៅក្នុងពេលនេះ ដោយមិនបានដោះស្រាយដោយសមរម្យ។ វាជាកំហុសធ្ងន់មួយ ហើយវានឹងមិនកើតឡើងម្តងទៀតទេ ។
ដោយឡែក នៅក្នុងបទសម្ភាសន៍ជាមួយ Ilgan Sports Seungri ក៏បានបដិសេធដោយផ្ទាល់នូវរបាយការណ៍ដែលថាគាត់កំពុងរៀបចំបើកក្លឹបនៅហុងកុងដែរ។
Seungri បានបដិសេធយ៉ាងតឹងត្អឹងថា «តើវាសមហេតុផលសម្រាប់ខ្ញុំក្នុងការចូលរួមក្នុងក្លឹបម្តងទៀតទេ? ខ្ញុំមិនដែលមានគម្រោងវាទេ ហើយក៏មិនបាននិយាយប្រាប់អ្នកណាដែរ។ ខ្ញុំសង្ស័យថាពាក្យចចាមអារ៉ាមទាំងនេះកំពុងត្រូវបានគេកេងប្រវ័ញ្ចបន្ថែមទៀតនៅឯបរទេស»។
ទោះយ៉ាងណាក៏ដោយអតីតសមាជិកក្រុម BIGBANG នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការអះអាងនៃការបង្ហាញខ្លួនក្លឹប Burning Sun របស់ឥណ្ឌូនេស៊ី ព្រមជាមួយនឹងការសុំទោសចំពោះការប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ Big Bang ក្រោយការចោទប្រកាន់ពីបទឧក្រិដ្ឋនាពេលកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សារព័ត៌មានកូរ៉េផ្សាយព្រោងព្រាតថា Seungri ត្រៀមបេីកក្លឹបនៅ កម្ពុជា ខណៈ BBC ទើបទម្លាយឃ្លិបរឿងអាស្រូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


