Connect with us

ជីវិតកម្សាន្ដ

សារព័ត៌មានកូរ៉េផ្សាយព្រោងព្រាតថា Seungri ត្រៀមបេីកក្លឹបនៅ កម្ពុជា ខណៈ BBC ទើបទម្លាយឃ្លិបរឿងអាស្រូវ

បានផុស

នៅ

យោងតាមសារព័ត៌មានរបស់ប្រទេសកូរ៉េ ​Koreaboo​​ និង All kpop កាលពីថ្ងៃទី២៤ ខែឧសភា បានចុះផ្សាយថា Seungri អតីតសមាជិកក្រុម BIGBANG កំពុងរៀបចំត្រៀមបើកក្លឹបមួយនៅកម្ពុជា ស្របពេល កាលពីពេលថ្មីៗនេះ BBC ទើបទម្លាយនូវឃ្លិបរឿងអាស្រូវដែលបានប្រើហឹង្សាលើស្រ្តីម្នាក់យ៉ាងដំណំ។ នៅក្នុងវីដេអូមានរយៈពេលជាង ១ម៉ោង ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានហៅពេលដែល Seungri បង្ហាញខ្លួននៅក្នុងពិធីជប់លៀងថា ជាឈុតឆាកដ៏គួរឲ្យភ័យខ្លាចពីភាពយន្តឯកសារមួយនោះ។

រូបភាព Seungri​ កាលមក កម្ពុជា លើកដំបូង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ជិត​ស្និទ្ធ​បាន​បញ្ចាក់ថា រូបលោកបានបញ្ចប់​ការ​ធានា​ការ​វិនិយោគរួច​រាល់អស់ហើយ​។ ចំណែកឯការបើកក្លឹបនឹង​ជាលើក​ទី​ពីរ​ជាមួយ​នឹង​ឧស្សាហកម្ម​នេះ ហើយពីមុនគាត់បានបើកក្លឹបមួយដែលមានឈ្មោះថា Burning Sun ធ្លាប់ជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ ដូចជាពេស្យាចារ និងការប្រើប្រាស់គ្រឿងញៀន។

ជាក់ស្ដែងកាលពីកន្លង​មក ​អតីតសមាជិកក្រុម BIGBANG រូបនេះក៏ធ្លាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៀប​ចំ​ខ្លួន​ដើម្បី​វិល​ត្រឡប់​មក​កាន់​មុខ​ជំនួញ​វិញ។ គាត់ត្រូវបានគេប្រទះឃើញដើរលេងជាមួយបុគ្គលល្បីៗក្នុងសង្គមជាមួយភាគីពាក់ព័ន្ធក្នុងទីក្រុងហុងកុង ដែលនាំឲ្យអ្នកលេងអ៊ីនធឺណិតនៅទីនោះស្មានថា គាត់នឹងបើកក្លឹបរាត្រីនៅទីនោះឆាប់ៗនេះ។

អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​បញ្ចេញ​មតិ​ថា “គាត់​កំពុង​ទំនាក់ទំនង​ជាមួយ​ថៅកែ​អ្នក​លក់​គ្រឿង​ស្រវឹង និង​ក្លឹប​រាត្រី។ វា​ហាក់​ដូច​ជា​ទាក់​ទង​នឹង​អាជីវកម្ម ក្នុងនោះគេឃើញមាន​ស្ត្រី​ជា​ច្រើន​ដែល​វះកាត់​កែ​សម្ផស្ស និង​អ្នក​ជីក​មាស​ព្យាយាម​និយាយ​ជាមួយ​គាត់”។

ស្របពេលដែលមហាជនមានការភ្ញាក់ផ្អើលថា ដំណឹងនៃការបើកក្លឹបរបស់លោកនៅកម្ពុជា នឹងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មុនគេ ប៉ុន្តែក៏មិនមែនជារឿងថ្មីសម្រាប់ទីផ្សារនោះទេ។ កន្លង​មក​លោក​បាន​ទៅ​ចូលរួម​កម្មវិធី​ជួបជុំ​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា ហើយថែមទាំងសន្យា​ថា ​នឹង​នាំ G-DRAGON មកជាមួយថែមទៀត​ផង ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​លេង​អ៊ីនធឺណិត​កូរ៉េ​មាន​ការ​ខឹង​សម្បារយ៉ាងខ្លាំង​ ហើយបញ្ចេញមតិដោយហ៊ានភ្នាល់ថា Seungri នឹងមានពិធីជប់លៀងគ្រឿងញៀននៅទីនោះផងដែរ។ ជាមួយគ្នានេះដែរអ្នកផ្សេងទៀតក៏មានការមិនពេញចិត្តនៅពេលឮដំណឹងថា តារាចម្រៀងសំបូររឿងអាស្រូវផ្លូវភេទរូបនេះថ្លើមធំ ហើយនៅមានគម្រោងបើកក្លឹបម្ដងទៀត ទាំងខ្លួនធ្លាប់ប្រព្រិត្តឹខុសលើមនុស្សស្រីជាច្រើន កាលនៅក្លឹប Burning Sun។

ទោះយ៉ាងណាក៏ដោយ ដំណឹងនៃការត្រៀមបើកក្លឹបកម្សាន្តក្នុងប្រទេសកម្ពុជា​ គ្រាន់តែជាការចុះផ្សាយពីសំណាក់សារព័ត៌មានល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ។​ រឿងរ៉ាវជាក់ស្ដែងយ៉ាងណា​ ទស្សនិកមានតែរង់ចាំតាមដានបន្តថា​តើអតីតសមាជិកក្រុម BIGBANG រូបនេះ​​ នឹងបើកក្លឹបពិតមែន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម។

សូមរលឹកដែរថា រឿងអាស្រូវ The Burning Sun គឺជារឿងដ៏ធំមួយដែលបានអង្រួនឧស្សាហកម្ម K-Pop ។ Whistle-blowers បានរាយការណ៍ពីសកម្មភាពខុសច្បាប់ រួមមានការសេពគ្រឿងញៀន ការថតវីដេអូខុសច្បាប់ និងការរំលោភផ្លូវភេទ ព្រមទាំងការជជែកជាក្រុមដ៏ល្បីដែលមាន Seungri និងមិត្តភក្តិតារាផ្សេងទៀត។ ការជជែកជាក្រុមបានចែករំលែកការថតដោយខុសច្បាប់នូវខ្លឹមសារអាសអាភាស និងជាមធ្យោបាយមួយសម្រាប់ Seungri ក្នុងការគ្រប់គ្រង និងសម្រួលដល់ពេស្យាចារ។ នៅឆ្នាំ ២០២០​ អតីតសមាជិកក្រុម BIGBANG រូបនេះ បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យាចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ គាត់​ត្រូវ​បាន​កាត់​ទោសឲ្យជាប់​គុក​មួយ​ឆ្នាំ​កន្លះតែប៉ុណ្ណោះ។ ក្រោយចេញពីពន្ធធនាគារ ទស្សនិកជនកូរ៉េបានបង្ហាញពីការមិនពេញចិត្តដែលជាប់ទោសស្រាលពេក ហើយពួកគេក៏មិនស្វាគមន៍ការវិលមកកាន់អាជីពកម្សាន្តមួយនេះទៀតដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រលែងចាត់ទុក Seungri ជា Idol ក្រោយ BBC ទម្លាយឃ្លិបហឹង្សាលើស្ត្រី កាលប៉ុន្មានឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម