ជីវិតកម្សាន្ដ
មិនឲ្យរំភើបយ៉ាងម៉េច!តារារ៉េប វណ្ណដា បានសម្ដែងរួមឆាកជាមួយតារាល្បីលំដាប់ពិភពលោកប៉ុន្មានដួងនេះ
ដូចដែលយើងដឹងស្រាប់ហើយ តារាចម្រៀងរ៉េប វណ្ណដា បានឡើងសម្ដែងនៅលើឆាកតន្ត្រីបិទកម្មវិធីព្រឹត្តិការណ៍អូឡាំពិចដ៏អស្ចារ្យ ដែលលោកបានតំណាងឲ្យប្រទេសកម្ពុជា មានកិត្តិយសយ៉ាងធំធេង ដែលបានឡើងលើឆាករួមជាមួយនឹងតារាល្បីៗលំដាប់ថ្នាក់ពិភពលោក កាលពីថ្ងៃទី11 ខែសីហា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ។

ជាមួយគ្នានេះដែរ តារារ៉េប វណ្ណដា បានសម្ដែងបទ Time to Rise ដែលជាចម្រៀងរួមជាមួយនឹងលោកតា គង់ ណៃ ដែលបានលាចាកលោកទៅហើយក្ដី។ នៅក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈបិទព្រឹត្តិការណ៍អូឡាំពិច២០២៤នេះ ត្រូវបានចូលរួមសម្ដែងដោយ តារាសម្ដែងហូលីវូដ ជើងចាស់ លោក Tom Cruise បានបង្ហាញនូវឈុតឆាកសម្ដែងដ៏អស្ចារ្យជាមួយនឹងម៉ូតូធំ ដែលលោកបានបញ្ជូននៅភ្លើងគុបអូឡាំពិចពីបារាំង ឆ្លងទ្វីបទៅកាន់សហរដ្ឋអាមេរិច ដែលជាម្ចាស់ផ្ទះបន្ដ។
មិនតែប៉ុណ្ណោះ ចំពោះការសម្ដែងក្នុងការផ្ទេរភ្លើងគុបទៅកាន់ម្ចាស់ផ្ទះអូឡាំពិកបន្ដនៅក្នុងឆ្នាំ២០២៨ គឺត្រូវបានសម្ដែងដោយតារាល្បីៗដូចជា តារារ៉េប Snoop dogg បានសម្ដែងចម្រៀងចំនួន២បទគឺ Drop It Like It Hot និង បទ Gins and Juice ដែលចូលរួមដោយ តារារ៉េបម្នាក់ទៀត Dr Dre។

មិនតែប៉ុណ្នោះ តារាចម្រៀងស្រី Billie Eillish ដែលជាតារាចម្រៀង Pop កំពុងពេញនិយមយ៉ាងខ្លាំងក្លា បានច្រៀងចម្រៀងមួយបទ ដែលទើបនឹងចេញថ្មី ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺបទ Birds of a feather ដែលពួកគេត្រូវបានសម្ដែងនៅឯទីក្រុង LA សហរដ្ឋអាមេរិច។

លើសពីនោះ ក៏មានវត្តមានតារាចម្រៀងជាច្រើននាក់ទៀត ដែលមានកេរ្តិ៍ល្បីល្បាញ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក បានឡើងឆាកតន្ត្រីអូឡាំពិច ហើយ វត្តមាន របស់ តារាចម្រៀងរ៉េបរបស់ខ្មែរ លោក វណ្ណដា បានក្លាយជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់សិល្បករខ្មែរ ដែលមានមហាកិត្តិយសសម្ដែងលើឆាកអន្តរជាតិ និង ទទួលបានការចាប់អារម្មណ៍ពីមហាជននៅក្រៅប្រទេស៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


