ជីវិតកម្សាន្ដ
អ្នកសារព័ត៌មានរាប់រយនាក់ត្រូវខកជើង ក្រោយ Suga មិនបង្ហាញខ្លួនដូចការគ្រោងទុក
កាលពីថ្ងៃទី២២ ខែសីហា នៅពេលដែលមានសេចក្តីរាយការណ៍ថា Suga សមាជិកក្រុម BTS ដែលស្ថិតក្រោមការស៊ើបអង្កេតពីបទបើកបរក្នុងស្ថានភាពស្រវឹង ត្រូវបានគេសន្មត់ថា នឹងចូលរួមការសាកសួរប៉ូលិសជាលើកដំបូងរបស់ខ្លួន។ យ៉ាងណាវាបានក្លាយជារឿងមិនពិត ដែលនាំឲ្យមានការចលាចលពីក្រុមអ្នកសារព័ត៌មានរាប់រយអ្នក នៅកន្លែងកើតហេតុ។

ក្រោយមក នៅព្រឹកថ្ងៃនេះតែម្ដង មានពាក្យចចាមអារ៉ាមទៀតថា Suga នឹងបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុងសេអ៊ូល ដើម្បីសាកសួរទាក់ទងនឹងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹងរបស់គាត់។ អ្នកយកព័ត៌មានរាប់រយនាក់ ដែលបានមកដល់ទាន់ពេលត្រូវបានរៀបចំនិងរង់ចាំយ៉ាងមានរបៀបរៀបរយ។
ដំបូងឡើយ ប៉ូលិសបានគ្រោងទុកការសាកសួរនេះជាលក្ខណៈឯកជន ប៉ុន្តែព័ត៌មានអំពីរូបរាងរបស់ Suga បានបែកធ្លាយកាលពីយប់មិញ ដែលធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនប្រមូលផ្តុំនៅកន្លែងកើតហេតុទាំងព្រឹកព្រលឹម។
សំណួរសំខាន់មួយគឺថា តើ Suga នឹងត្រូវប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយតាមបន្ទាត់រូបថតដែរឬទេ? មន្ត្រីប៉ូលិសបានប្រាប់ថា ដំណើរការនេះនឹងធ្វើតាមច្បាប់ដូចគ្នានឹងជនសង្ស័យផ្សេងទៀតដែរ។ ដោយសារស្ថានីយ៍ប៉ូលិស Yongsan មិនមានចំណតក្រោមដី ហើយច្រកចូលរបស់វាតូចចង្អៀត ដូច្នេះ Suga ត្រូវតែឆ្លងកាត់ក្រុមអ្នកយកព័ត៌មានរាប់រយត្រៀមចាំសួររូបគេតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ខណៈដែលពាក្យសម្ដីរីករាលដាលក្នុងចំណោមអ្នកយកព័ត៌មានដែលបានប្រមូលផ្តុំថា HYBE (ទីភ្នាក់ងាររបស់ Suga) បាននិយាយថា គាត់នឹងមិនបង្ហាញខ្លួននៅថ្ងៃនេះ បរិយាកាសបានប្រែជាមានភាពវឹកវរភ្លាមៗតែម្ដង។ អ្នកយកព័ត៌មានមួយចំនួនបានចាកចេញយ៉ាងលឿន ខណៈពេលដែលអ្នកផ្សេងទៀតមិនជឿទុកចិត្តលើព័ត៌មានរបស់ផលិតកម្ម HYBE ដោយបានបន្តរក្សាស្ថានភាពដ៏មមាញឹករបស់ខ្លួនដដែល។
ដំណើរការដែលឈានដល់អ្នកឲ្យអ្នកសារព័ត៌មានត្រូវប្រមូលផ្ដុំគ្នានៅមុខប៉ុស្តិ៍ប៉ូលិស នេះក៏ដោយសារតែសមាជិកក្រុម BTS រូបនេះ ត្រូគេប្រទះឃើញស្រវឹងជោគជាំក្នុងពេលដែលខ្លួនកំពុងបើកម៉ូតូអេឡិចត្រិចនៅ Hannam-dong, Yongsan, Seoul។ យ៉ាងណា ប៉ូលិសបានបញ្ចាក់ថា Suga បានដួលដោយខ្លួនឯង ហើយមន្ត្រីប៉ូលិសដែលដើរល្បាតបានធ្វើតេស្តខ្យល់ដង្ហើម។ ជាលទ្ធផល ប៉ុស្តិ៍ប៉ូលិស Yongsan បានឃាត់ខ្លូនគាត់ទុកពីបទបំពានច្បាប់ចរាចរណ៍ ហើយបានចាប់ផ្តើមការស៊ើបអង្កេតតែម្ដង។ គ្រោះថ្នាក់នះផងដែរ ក៏ពេលវេលាដែលខ្លួនកំពុងបម្រើការងារជាបុគ្គលិកសេវាសង្គមតាំងពីខែកញ្ញាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់សេវាកម្មរបស់គាត់នៅខែមិថុនា ឆ្នាំ ២០២៥ខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


