ជីវិតកម្សាន្ដ
ផលិតកម្មរបស់ Jennie ព្រមានចាត់ការអ្នកផ្សាយព័ត៌មានក្លែងក្លាយ ទាក់ទិននឹងឪពុកបង្កើត
ផលិតកម្ម OA Entertainment ដែលជាភ្នាក់ងាររបស់ Jennie បានធ្វើសេចក្ដីថ្លែងការនៅថ្ងៃទី០៦ ខែកញ្ញានេះថា កាលពីពេលថ្មីៗ មានសារព័ត៌មានជាច្រើនបានចុះផ្សាយខុសច្បាប់និងក្លែងក្លាយ ដែលមានព័ត៌មានមិនពិត ក្លែងបន្លំជាឪពុករបស់សិល្បករយើងខ្ញុំ ជាពិសេសវាបាននិងកំពុងតែផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយនេះជាការមិនច្បាស់លាស់ និងមិនមានពាក់ព័ន្ធអ្វីជាមួយតារារបស់យើងសូម្បីតែបន្តិចណាឡើយ។

យ៉ាងណាក៏ដោយ នៅថ្ងៃទី៣០ ខែសីហា សារព័ត៌មានកូរ៉េ Job Post បានចុះផ្សាយអត្ថបទមួយអំពីប្រលោមលោកទម្រង់វែងទី 8 របស់ PD Kim Hyung Jin ។ ថ្វីត្បិតតែគាត់ជាអ្នកនិពន្ធដែលទទួលបានការកោតសរសើរខ្ពស់ និងជា PD ខ្លួនឯងក៏ដោយ ប៉ុន្តែអ្វីដែលទាក់ទាញភ្នែកមនុស្សជាច្រើនគឺរបៀបដែលអត្ថបទនេះបានរៀបរាប់អំពីទំនាក់ទំនងរបស់គាត់ជាមួយ Jennie សមាជិកក្រុម BLACKPINK ។
លោក Kim ដែលអះអាងថាជាឪពុករបស់ Jennie បានបោះពុម្ពរឿងប្រលោមលោក AI ហើយថា លោកសរសេរដោយផ្អែកលើរឿងពិតរបស់ Jennie តាំងពីក្មេងហ្វឹកហាត់រហូតមកដល់បច្ចុប្បន្ន។ រហូតមកដល់ពេលនេះ Jennie តែងតែនិយាយអំពីម្តាយ សូម្បីតែចែករំលែករូបថតដែលថតក៏ដោយ។ ម៉្យាងវិញទៀត នាងមិនដែលនិយាយជាសាធារណៈអំពីឪពុកបង្កើតពីមុនមកទេ ដែលធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះអត្តសញ្ញាណអាថ៌កំបាំងរបស់សមាជិកក្រុម Blackpink ។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបាននិយាយថា «Kim មិនមែនជាឪពុករបស់ Jennie នោះទេ។ OA Entertainment បាននិយាយថា “សូមយកចិត្តទុកដាក់លើការទិញការបោះពុម្ពផលិតកម្មខុសច្បាប់ និងយកចិត្តទុកដាក់ជាពិសេសកុំឲ្យខូចខាតក្នុងរឿងនេះ។ យើងខ្ញុំកំពុងចាត់វិធានការផ្លូវច្បាប់ដូចជាបណ្តឹងព្រហ្មទណ្ឌ ក្រោមហេតុផលនៃការបរិហារកេរ្តិ៍ និងការរារាំងអាជីវកម្មដោយព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈក្រុមហ៊ុនច្បាប់»។
សូមបញ្ចាក់ដែរថា Jennie បានបង្ហាញខ្លួនជាក្រុម Blackpink ក្នុងឆ្នាំ២០១៦ ហើយបានផលិតបទចម្រៀងល្បីៗជាច្រើនរួមមាន “Whistle” “Ddu-du-du-du” និង “As If It’s Your Last” ។ នាងបានចេញបទចម្រៀងទោលរបស់ខ្លួននៅឆ្នាំ ២០១៨ ហើយបានបង្កើតភ្នាក់ងាររបស់គាត់ OA (Ode Atelier) បន្ទាប់ពីការផុតកំណត់នៃកិច្ចសន្យាផ្តាច់មុខជាមួយ YG Entertainment កាលពីខែធ្នូឆ្នាំមុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសកូរ៉េជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយវាយដំប្រពន្ធឲ្យសាក់ឈ្មោះបង្ហាញក្ដីស្រលាញ់ចំពោះខ្លួន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?