ជីវិតកម្សាន្ដ
Suga ត្រូវពិន័យជាលុយសុទ្ធ ពីបទល្មើសបើកបរស្រវឹងលើកមុន
តារា K-pop គឺ Suga សមាជិកក្រុមចម្រៀង BTS ពេលនេះប៉ូលិសបានបញ្ចាក់ថា លោកត្រូវទទួលការពិន័យជាប្រាក់១៥លានវ៉ុន (១១ ៥០០ ដុល្លារ) ពីតុលាការ លើបទល្មើសបើកបរក្នុងស្ថានភាពស្រវឹង ពេលកំពុងជិះស្គីអគ្គិសនី។
មន្ត្រីតុលាការបាននិយាយកាលពីថ្ងៃចន្ទថា ចៅក្រមនៅតុលាការក្រុងសេអ៊ូលខាងលិច បានចេញការផាកពិន័យនៅក្នុងសាលក្រមសង្ខេបដែលបានធ្វើឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីសំណុំរឿងរបស់គាត់ត្រូវបានបញ្ជូនទៅអយ្យការ។
កាលពីខែសីហា អ្នកនិពន្ធបទចម្រៀង និងជាតារារ៉េបរូបនេះបានចេញមុខសុំទោសចំពោះឧបទ្ទវហេតុដែលខ្លួនបានបង្ក ដោយហៅវាថាជាអាកប្បកិរិយាធ្វេសប្រហែស និងខុសឆ្គង ដោយប៉ូលិសក៏បានដកហូតអាជ្ញាប័ណ្ណជិះម៉ូតូអេឡិចត្រូនិកពេលស្រវឹង។
យោងតាមស្លាកសញ្ញា Big Hit Music របស់គាត់ ដែលជាផ្នែកមួយនៃក្រុមហ៊ុន K-pop HYBE ស្លាកនេះក៏បាននិយាយថា គាត់មិនបានធ្វើតេស្តដង្ហើមដើម្បីវាស់កម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់ ដែលធ្វើឡើងដោយប៉ូលិសទេ។ ករណីនេះបានជំរុញឲ្យអ្នកគាំទ្រ BTS មួយចំនួនតូចចិត្តចំពោះសកម្មភាពរបស់គាត់ក្នុងការផ្ញើកម្រងផ្កានៅជិតទីស្នាក់ការកណ្តាល HYBE ដោយមានសារនៅលើក្តារសុំឲ្យគាត់ចាកចេញពីក្រុម។
សូមរម្លឹកដែរថា Suga បានបម្រើការជាភ្នាក់ងារសេវាសង្គម ដែលជាទម្រង់ជំនួសនៃការបម្រើយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែមីនាមកម៉្លេះ ហើយអាចនឹងបញ្ចប់កាព្វកិច្ចមួយនេះនៅខែមិថុនាឆ្នាំក្រោយ។ ក៏ប៉ុន្តែ កំឡុងពេលបំពេញការងារយោធា សមាជិក BTS រូបនេះ បែរជាបំពានច្បាប់បង្កគ្រោះថ្នាក់លើដងផ្លូវ ដោយសារតែរូបគេបានផឹកស្រវឹងជោគជាំក្នុងកម្រិតជាតិអាកុលខ្ពស់បំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អគាររបស់ Song Hye Kyo ទិញយូរឆ្នាំ ពេលនេះ កើនដល់ ៤.៥ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


