ជីវិតកម្សាន្ដ
លោក ជា វណ្ណារិទ្ធ ស្នើឱ្យនាំគ្នាលើកនិយាយអ្វីល្អៗពីកម្ពុជាវិញ
លោក ជា វណ្ណារិទ្ធ ពិធីករ និងជាតារាសម្តែងល្បីឈ្មោះរបស់កម្ពុជា បានស្នើឱ្យមហាជនដែលជាជនជាតិខ្មែរ នាំគ្នានិយាយអ្វីដែលល្អៗពីប្រទេសជាតិវិញ ជំនួសឱ្យការបញ្ចេញមតិ និងចែករំលែកអ្វីពី Miss របស់ថៃ Lin Malin នោះ។ ការលើកឡើងនេះ គឺក្រោយពេលដែលភាពចម្រូងចម្រាស់រវាង អ្នកគ្រប់គ្រងក្រុមហ៊ុន MGI និងអគ្គនាយិកា HK7 បណ្តាលឱ្យអ្នកគាំទ្រវាងថៃនិងខ្មែរ ចាប់ផ្តើមមានការឈ្លោះវែកញែកគ្នាពេញបណ្តាញទំនាក់ទំនងសង្គម ប៉ុន្មានថ្ងៃមកនេះ។

ពិធីករល្បីឈ្មោះរូបនេះ គូសបញ្ជាក់ដែរថា ពិភពលោកគេចាប់ផ្តេីមដឹងពីធាតុពិត នៃអ្នកគ្រប់គ្រងកម្មវិធីនោះហើយ ហេតុនេះ ក្នុងនាមជាពលរដ្ឋខ្មែរ គួរតែនាំគ្នានិយាយពីកម្ពុជាវិញ មានន័យថា បញ្ឈប់ការខ្វល់ខ្វាយពីបុគ្គលទាំងនោះ និងងាកមកពួតដៃគ្នាលើកពីភាពអស្ចារ្យដែលខ្មែរមានវិញ ដើម្បីឱ្យពិភពលោកបានស្កាល់ជាងនេះ។ ជាមួយនឹងគំនិតនៃការលើកនេះ ក៏មានសិល្បករសិល្បការិនីមួយចំនួន បានចូលបង្ហាញការគាំទ្រផងដែរ។
គួរជម្រាបដែរថា ជុំវិញរឿងរ៉ាវនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ក៏បានសម្តែងក្តីបារម្ភ និងស្នើឱ្យក្រុមហ៊ុន Miss Grand International មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដោះស្រាយវិវាទផ្ទាល់ខ្លួនឱ្យបានលឿន ដើម្បីកុំឱ្យស្ថានការណ៍កាន់រីកធំ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។


សំណើរនេះ ត្រូវបានធ្វើឡើងបន្ទាប់បានសង្កេតឃើញថានាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ពីព្រឹត្តិការណ៍ប្រឡងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់។
ជាមួយគ្នានេះ ក.អ.ក និង ស.អ.ថ ក៏អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរ គួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


