Connect with us

ជីវិតកម្សាន្ដ

រងសារគំរាមពេលទម្លាយក្រុមហ៊ុនអនឡាញបោកប្រាស់ ពិធីករថៃ Num ថា មិនខ្លាចមេធំឡើយ

បានផុស

នៅ

បន្ទាប់ពីពីធីករនិងជាតារាសម្ដែង​ប្រុស Num Kanchai បានទទួលសារគំរាមមួយ ក្រោយរូបលោកព្យាយាមទម្លាយ​​ក្រុមហ៊ុន​អនឡាញល្បី​មួយ​ដែលប្រើប្រាស់តារាល្បីៗជួរមុខក្នុងប្រទេសថៃជាក្បាលម៉ាស៊ីន ដោយមានជនរងគ្រោះជាច្រើនដាក់ពាក្យប្ដឹង ហើយខ្លះឈានដល់ធ្វើចង់សម្លាប់ខ្លួនថែមទៀត។​ ពេលនេះលោកតបវិញថាមិនខ្លាចមេធំក្នុងក្រុមហ៊ុននោះឡើយ។

យោងទៅតាមការចុះផ្សាយពីកាសែត កាលពីថ្ងៃទី១០ខែតុលា  បានបង្ហោះរូបភាពនៃសារមួយដែល​បញ្ជាក់​ថា Num Kanchai​ អាច​នឹង​រង​របួស​ដោយ​សារ​ការងារ​មួយនេះ។ មុននឹងលាតត្រដាងការពិតត្រូវចូល​ទៅ​សិក្សា​ព័ត៌មាន​ឲ្យ​បាន​ល្អ​មុន​នឹង​ត្រូវគេប្ដឹងត្រលប់មកវិញ។ ​បើ​មិនដឹងថា​ពិតប្រាកដអត់ទេ ​ហើយ​និយាយគ្មានភត្តុតាងច្បាស់លាស់ប្រាយ័ត្នមានបញ្ហាដាក់ខ្លួន។

យ៉ាងណាពិធីករប្រុសវ័យ៥៥ឆ្នាំរូបនេះ​ ស្រាប់តែចេញមុខ​ឆ្លើយ​តប​វិញ​ថា «​មក​ចុះ ខ្ញុំ​មិន​ខ្លាច​ចៅហ្វាយ​ឯង​ទេ! មិនបាច់វាយ មិនបាច់គំរាមខ្ញុំ។ ខ្ញុំមិនចូលចិត្តការគំរាមកំហែងមនុស្សទេ»។ ​

គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងការចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០ នាក់។​ ចំណែកមេធំៗទាំងប្រាំមួយរូបដែលទទួលបានភាគលាភពីក្រុមហ៊ុនរួមមានតារាល្បីៗដូចជា៖ មេធំ Paul, តារាប្រុស Kan, តារាប្រុសSam, តារាស្រី Min, លោក Peter និងលោក Boo Mor Ek​ ដែលពេលនេះកំពុងឈានដល់ការស៊ើបអង្កតពីប៉ូលិស៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈានដល់ស៊ើបសង្កេតតារាថៃល្បីៗ ពាក់ព័ន្ធក្រុមហ៊ុនអនឡាញបោកប្រាស់ លើជនរងគ្រោះជាង៧០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម