ជីវិតកម្សាន្ដ
ល្បីរឿងតារាថៃបោកលុយផ្អើលប្រទេស ឃ្លិបមួយ របស់ Chompoo ធ្លាប់ផ្ដាំថា គ្មានអ្វីបានមកដោយងាយទេ
មួយរយៈនេះ តារាប្រុស-ស្រីក្នុងប្រទេសថៃជាច្រើនកំពុងតែវ័ន្តកងើបមុខមិនរួចដោយសារតែពួកគេពាក់ព័ន្ធនឹងក្រុមហ៊ុនបោកប្រាស់ The iCon Group ដែលលក់ផលិតផលថែរក្សាសម្រស់ អាហារបំប៉នសុខភាព និងផ្តល់វគ្គបណ្តុះបណ្តាលអនឡាញស្តីពីការលក់ផ្អើលប្រទេសថៃ យ៉ាងណាឃ្លិបកាលពីមួយឆ្នាំមុនរបស់តារាសម្ដែង Chompoo Araya ធ្លាប់បានដាក់មួយឃ្លាទៅកាន់អ្នកដែលចង់បានលុយឆាប់ក្លាយជាអ្នកមាន។
តាមរយៈកម្មវិធី Tee Tai Krua ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៣ ខែសីហាឆ្នាំមុន Chompoo និងនិងម្ដាយរបស់នាងបានក្លាយជាភ្ញៀវកិត្តិយសដោយធ្វើការរៀបរាប់អំពីជីវិតអតីតកាលរបស់ពួកគេ ធ្លាប់តស៊ូត្រូវប្រយុទ្ធ ទម្រាំតែខ្លួនអាចមានថ្ងៃនេះមកបាន។
នៅក្នុងកម្មវិធីដដែល តារាសម្ដែងជួរមុខក្នុងប្រទេសថៃបាននិយាយត្រង់ឃ្លាមួយថា ធ្វើការដោយការតាំងចិត្ត និងការអត់ធ្មត់ ហើយត្រូវគិតថា អ្វីគ្រប់យ៉ាងមានពេលវេលារបស់ខ្លួន ត្រូវតែជឿលើភាពត្រឹមត្រូវ ហើយសូមចងចាំថា អ្វីគ្រប់យ៉ាងដែលកើតឡើងមានតម្លៃរបស់វាទាំងអស់។ ឥឡូវនេះប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឲ្យយើងយល់ ក្លាយជាអ្នកមានក៏លឿន ប៉ុន្តែអ្វីគ្រប់យ៉ាងមានពេលវេលា។ វាគ្រាន់តែថាយើងមិនត្រូវវង្វេង ជឿលើភាពត្រឹមត្រូវ វាត្រូវការការអត់ធ្មត់និងភាពអត់ធន់តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បន្ទាប់ពី Chompoo បានបកស្រាយនូវភាពតស៊ូរបស់ខ្លួននមាពេលកន្លងមក មនុស្សជាច្រើនបានទះដៃអបអរសាទរ ជាមួយនឹងការកោតសរសើរយ៉ាងខ្លាំង ពីតារាស្រីរូបនេះដែលគេឃើញថានាងពិតជាប្រឹងប្រែងអត់ធ្មត់និងតាំងចិត្តខ្លាំងណាស់។ មិនមែនសុខៗអ្នកម្ដាយកូន៣ និងជាតារាម៉ូដែលមានជីវិតហៃសូឡូយឆាយនោះទេ។
មិនត្រឹមតែប៉ុណ្ណឹងទេ Chompoo ក៏ត្រូវបានគេដឹងថា ទោះជានាងមានសំណាងបានស្វាមីជាសេដ្ធីក្នុងប្រទេសថៃក៏ពិតមែន ប៉ុន្តែជីវិតបច្ចុប្បន្ននេះបានបង្រៀនឲ្យរូបនាងនៅតែប្រឹងធ្វើការ ប្រឹងរកលុយជារបស់ខ្លួនជាជាងហុចដៃសុំលុយប្ដី ឬប្រព្រិត្តិនូវអំពើបោកប្រាស់មហាជនដើម្បីតែលុយមួយមុខដែរ។
យ៉ាងណាមិញ ងាកមកកាន់ក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញដ៏ល្បីមួយ បានរងនូវការជាប់ចោទពីបទក្លែងបន្លំសាធារណៈ ការលាងលុយកខ្វក់ និងបទល្មើសពាក់ព័ន្ធដែលបានប៉ះពាល់ដល់ជនរងគ្រោះជាង ៧០០នាក់។ ក្នុងនោះមានតារាប្រុសស្រីល្បីៗជួរមុខក្នុងប្រទេសថៃកំពុងត្រូវប៉ូលិសស៊ើបអង្កេត ខណៈពេលដែលម្នាក់ៗចេញមុខមកបកស្រាយរៀងៗខ្លួនថា ពួកគេត្រឹមតែទូតសុឆន្ទៈតំណាងផលិតផល មិនមែនជាម្ចាស់ភាគហ៊ុនរួមឡើយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Min ចេញមុខសុំទោសទាំងទឹកភ្នែក បន្ទាប់ពីជាប់ចោទឃោសនាឲ្យក្រុមហ៊ុនបោកប្រាស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


