ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ទម្លាយថា ខ្លួនធ្លាប់រងការប្រមាថ ថាជាមេម៉ាយមានកូន គ្មានអ្នកណាចង់យកធ្វើការជាមួយ
តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានទម្លាយឲ្យដឹងថា កន្លងមកអ្នកនាងធ្លាប់រងការរិះគន់ និងការប្រមាថមើលងាយពីសំណាក់បុគ្គលនៅក្បែរខ្លួនជុំវិញជាប់ឈ្មោះជាស្រ្តីមេម៉ាយ ហើយថែមទាំងកូនទៀត ប៉ុន្តែយ៉ាងណាការមើលងាយនេះបានធ្វើឲ្យខ្លួនកាន់តែជោគជ័យមកដល់សព្វថ្ងៃ។

គេកត់សម្គាល់ឃើញថា បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវជីវិតលំបាកមួយចំនួនមកតារាចម្រៀង ពេជ្រ សូលីកា ត្រូវបានទស្សនិកជនចាត់ទុកដែរថានាងជាស្រ្តីម្នាក់ដែលមានភាពរឹងមាំគ្រប់ជំហ៊ានទោះបីកន្លងមកគឺតារាស្រីរូបនេះពើបប្រះបញ្ហាប្រឈមមុខជាច្រើនស្ទើររាប់មិន អស់ផងដែរ។យ៉ាងណាបច្ចុប្បន្ននាងក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើនផងដែរ។

ជាក់ស្តែង អ្វីដែលធ្វើឲ្យ ពេជ្រ សូលីកា ហួសចិត្តខ្លាំងនោះ គឺក្រោយធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ក៏មានការរើសអើងពីសំណាក់បុគ្គលមួយចំនួនដែរថា ខ្លួនមេម៉ាយ និងមានកូន ហេតុនេះគ្មានអ្នកណាចង់យកធ្វើការជាមួយទេបើគ្មានការជួយពីអ្នកដទៃ។ អ្នកនាង ពេជ្រ សូលីកា បាននិយាយថា ពាក្យសម្ដីដែលអ្នកធ្លាប់មើលងាយខ្ញុំ “ខ្លួនមេម៉ាយហើយមានកូនទៀត គ្មានអ្នកណាចង់យកធ្វើការជាមួយទេ បើគ្មានការជួយពីអ្នក”។

តារាចម្រៀង ពេជ្រ សូលីកា បានបញ្ជាក់ឲ្យដឹងទៀតថាពាក្យសម្ដីអ្នកវាមិនបានបំផ្លាញជីវិតខ្ញុំទេ តែវាបានបំផ្លាញទឹកចិត្តបេះដូងដែលគោរពស្រលាញ់របស់ខ្ញុំដែលធ្លាប់មានចំពោះអ្នក។ភាពជោគជ័យរបស់ខ្ញុំបា នមកពីការមើលងាយរបស់អ្នក។
គួរបញ្ជាក់ដែរថាទោះបីអ្នកនាងពេជ្រ សូលីកា អំឡុងមួយរយ:ចុងក្រោយនេះបានជួបប្រទះនូវរឿងរ៉ាវស្មុគ ស្មាញមិនសប្បាយចិត្តមួយចំនួនពោលគឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមីយ៉ាងណាក្តី ប៉ុន្តែក្តីសង្ឃឹមរបស់នាងបានបង្ហាញពីភាពជឿជាក់ជានិច្ចលើវិថីជីវិតរស់នៅចិញ្ចឹមកូន។អ្នកនាង សូលីកា បច្ចុ ប្បន្នក៏គេសង្កេតឃើញថាអ្នកម្ដាយSingleរូបនេះបា នរលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


