ជីវិតកម្សាន្ដ
ខេម ប្រកាសរៀបចំបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ចុងខែនេះ
តារាចម្រៀងសំឡេងស្អក ខេម បានប្រកាសត្រៀមរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ “យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។
លោក ខេមដែលជាអ្នកដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់តារាកម្ពុជា បានសហការជាមួយគុនខ្មែរអលស្តារ រៀបចំបង្កើតកម្មវិធីបាល់ទាត់មិត្តភាពនេះឡើង ដោយជ្រើសរើសយកប្រធានបទ ” យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ” ។ លោកថា មូលហេតុដែលដាក់ប្រធានបទបែបនេះ ក៏ព្រោះតែយល់ថា ការគាំទ្រឬការស្រលាញ់ក៏ជាផ្នែកនៃការជួយលើកស្ទួយវិស័យគុនខ្មែរផងដែរ ហេតុនេះហើយទើបសម្រេចដូច្នេះ។

តារាចម្រៀង ខេម បន្តទៀតថា ការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់តារាកម្ពុជា និងគុនខ្មែរអលស្តារ ធ្វើឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ទីតាំងស្តាតចាស់ ចាប់ពីម៉ោង ២រសៀលតទៅ ដោយនឹងមានការផ្សាយបន្តផ្ទាល់នៅ BTV ហើយការប្រកួតបាល់ទាត់សប្បុរសធម៌នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីរកមូលនិធិ ជួយដល់បណ្តាក្លឹបមួយចំនួន ដែលមានការខ្វះខាតសម្ភារ: ឬធនធានផ្សេងៗជាដើម។
ទន្ទឹមនេះ លោក ខេម ក៏បានអំពាវនាវផងដែរដល់មហាជននិងអ្នកគាំទ្រវិស័យកីឡាទាល់ទាត់នឹងគុនខ្មែរអាចចូលរួមទស្សនាដោយសេរី ហើយអាចចូលរួមបរិច្ចាគបវិកាផ្ទាល់ខ្លួន ទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះនេះជាពេលវេលាមួយដ៏សប្បាយរីករាយ និងជាឱកាសធ្វើបុណ្យទានដែលបង្ហាញពីក្តីស្រលាញ់ចេះសាមគ្គីគ្នារវាងខ្មែរនិងខ្មែរផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


