ជីវិតកម្សាន្ដ
ដៃគូចាស់ Shu Qi ប៉ះគ្នាម្ដងទៀត ក្នុងព្រឹត្តិការណ៍ Shanghai
តារាសម្ដែងហុងកុង Nicholas Tse និងតារាសម្ដែងតៃវ៉ាន់ Shu Qi បានថតរូបជាមួយគ្នា ខណៈដែលពួកគេបានជួបគ្នាម្ដងទៀត ក្នុងព្រឹត្តិការណ៍ Moncler ក្នុងទីក្រុង Shanghai ប្រទេសចិន។
យោងតាមគេហទំព័រ Daily Dimsum តារាទាំងពីរបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅរលោង បញ្ចេញភាពឆើតឆាយ និងទំនុកចិត្ត។ រូបថតរបស់ពួកគេទទួលបានការសរសើរយ៉ាងទូលំទូលាយពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានកោតសរសើរចំពោះរូបរាងទាន់សម័យរបស់អ្នកទាំងពីរ។
មិនត្រឹមប៉ុណ្ណឹងទេ ការជួបជុំនេះក៏បានធ្វើឲ្យមានការរំជើបរំជួលផងដែរ ដោយរំឭកដល់អ្នកគាំទ្រពីការសហការគ្នាដំបូងរបស់ពួកគេនៅក្នុងខ្សែភាពយន្តឆ្នាំ ១៩៩៨”Young and Dangerous: The Prequel” ដែលពួកគេបានចែករំលែកការថើបនៅលើអេក្រង់ ដែលជាការលើកដំបូងរបស់ Tse នៅក្នុងខ្សែភាពយន្តមួយនោះផងដែរ។
ព្រឹត្តិការណ៍ Moncler ត្រូវបានប្រារព្ធឡើងដោយតារាល្បី ៗ ផ្សេងទៀតរួមទាំងតារាសម្តែងជនជាតិអាមេរិក Anne Hathaway តារាប៉ុប Barbadian Rihanna និងតារាចម្រៀង Leah Dou ដែលជាកូនស្រីច្បងរបស់មិត្តស្រីបច្ចុប្បន្នរបស់ Tse គឺ Hong Kong diva Faye Wong និងអតីតស្វាមី តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងចិន Dou Wei ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចចាមអារ៉ាមថា Dilraba លួចសម្រាលកូន ដោយមិនបានរៀបការជាមួយ Johnny Huang
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


