ជីវិតកម្សាន្ដ
បវរកញ្ញាមីយ៉ាន់ម៉ាតបទៅលោកណាវ៉ាត់ថា មិនត្រូវការលំដាប់រងលេខ២ ទោះជាអង្វរឲ្យទៅក៏ដោយ
បវរកញ្ញាមីយ៉ាន់ម៉ា ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះមេ MGI កំឡុងពេលដែលលោកបានឆ្លើយតបទៅអ្នកសារព័ត៌មានអំពីការមិនតែងតាំងអ្នកជំនួស Thae Su Nyien និងសុំឲ្យនាងទាក់ទងគណៈកម្មាធិការរៀបចំដើម្បីធ្វើជាដៃគូនិងជាគ្រួសារតែមួយដដែល។
ទោះបីជាយ៉ាងណា នៅប្រទេសមីយ៉ាន់ម៉ា សម្រស់នារីវ័យ ១៧ ឆ្នាំរូបនេះ បានប្រកាសនៅលើការផ្សាយផ្ទាល់មួយបង្ហាញពីមតិរបស់នាង និងបរិហារលោកណាវ៉ាត់ថាមិនយុត្តិធម៌។ នាងសង្ស័យលទ្ធផលបេក្ខភាពបវរកញ្ញាប្រជាប្រិយ ហើយក៏មិនជឿលើជ័យជម្នះរបស់តំណាងថៃ ក្នុងការប្រលងប្រជែងពានរង្វាន់ប្រចាំប្រទេសដែរ។

ជាការឆ្លើយតបនឹងព័ត៌មានដែលថាលោកណាវ៉ាត់ អង្វរឲ្យរូបនាងឲ្យវិលមកគ្រួសារ Miss Grand International វិញ នាងបានឆ្លើយដោយត្រង់ថា «ខ្ញុំមិនត្រូវការតំណែងលំដាប់រង MGI ទេ អ្នកមិនចាំបាច់កាន់តំណែងនោះសម្រាប់ខ្ញុំទៀតទេ។ ព្រោះខ្ញុំនឹងនៅក្បែរនាយកប្រទេសរបស់ខ្ញុំ។ ខ្ញុំមកប្រកួតដើម្បីរកចំណាត់ថ្នាក់លេខ១ មិនមែនមកលេខ២ ឬលេខ៣ទេ។ ខ្ញុំចង់ក្លាយជារាជនីសម្រស់»។
ទន្ទឹមនោះទៀតដែរ លោកណាវ៉ាត់ក៏មិនបានបង្ហោះចំណងជើងរបស់នាងនៅលើទំព័រដើមនៃការប្រកួតនោះទេ បូករួមទាំងរូបថត Top 10 ដែលគ្មានតំណាងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់មោទនភាពរបស់នាង។ ដូច្នេះហើយទើបភាគីមីយ៉ាន់ម៉ា សម្រេចប្រគល់មកុដជាសាធារណៈ និងលែងចង់បានតំណែងជាបវរកញ្ញាលំដាប់រងលេខ២ទៀតហើយ។
បច្ចុប្បន្ននេះ បេក្ខនារីវ័យ១៧ ឆ្នាំរូបនេះបាន unfollow លោកណាវ៉ាត់ និងកម្មវិធីប្រកួត Miss Grand International ។ នាយកជាតិក៏បានបង្ហោះការគាំទ្រដល់បវរកញ្ញារបស់គាត់ផងដែរ។ សូម្បីតែ Ni Ni Lin Eain ដែលជាម្ចាស់ជ័យលាភីលេខ១ Miss Grand International 2023 ក៏បានបរិហារការប្រលងនេះ និងទទួលរងនូវការអាក់អន់ចិត្តកាលពីឆ្នាំមុនផងដែរ។
គួររម្លឹកដែរថា បន្ទាប់ពីកម្មវិធី Miss Grand International 2024 នៅយប់ចុងក្រោយថ្ងៃទី ២៥ ខែតុលា បានបញ្ចប់ទៅដោយជ័យជម្នះបានទៅលើបវរកញ្ញា Rachel Gupta តំណាងមកពីប្រទេសឥណ្ឌា។ តំណែងនៃលំដាប់រងដែលនៅសេសសល់រួមមានតំណាងប្រទេសហ្វីលីពីន, មីយ៉ាន់ម៉ា បារាំង និងប្រេស៊ីល។ លោក Htoo Ant Lwin ក៏បានប្រកាសក្នុងការផ្សាយបន្តផ្ទាល់ បន្ទាប់ពីបាននាំបវរកញ្ញាខ្លួនចេញពីព្រឹត្តិការណ៍ MGI ថា លោកចង់លាលែងពីតំណែងជានាយកជាតិ Miss Grand មីយ៉ាន់ម៉ានាពេលអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទូរទស្សន៍មីយ៉ាន់ម៉ា៖ Htoo Ant Lwin នឹងប្រគល់មកុដជូនលោកណាវ៉ាត់វិញ ហើយលាលែងតំណែងជា ND
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


