ជីវិតកម្សាន្ដ
Jin ទម្លាយថា BTS ធ្លាប់ត្រូវគេបោកប្រាស់ទំនុកចិត្តកាលពី១០ឆ្នាំំមុន
ថ្មីៗនេះ Jin សមាជិកក្រុម BTS បានក្លាយជាភ្ញៀវនៅក្នុងវគ្គចុងក្រោយនៃកម្មវិធី KStarNextDoor4 ដែលរៀបចំដោយ Jonathan ។ ក្នុងអំឡុងពេលសន្ទនា ពិធីកររបស់កម្មវិធីរំលឹកអំពីពេលវេលាដែល BTS ធ្វើគម្រោងដើម្បីចែកចាយខិត្តប័ណ្ណនៅតាមផ្លូវដើម្បីផ្សព្វផ្សាយការប្រគំតន្ត្រីរបស់ពួកគេ។ Jin ចងចាំថា ប្រហែលជាពីរឆ្នាំ បន្ទាប់ពី BTS បានបង្ហាញខ្លួនដំបូង។
តារាចម្រៀងអាយុច្រើនជាគេក្នុងក្រុម BTS បាននិយាយថា ពីរឆ្នាំ? ខ្ញុំត្រូវបានគេបោកប្រាស់ ពាក្យរបស់ Jin បានធ្វើឲ្យពិធីកររបស់កម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តារាចម្រៀងប្រុសបានហៅ Mnet ថាជាអ្នកបោកប្រាស់ ហើយបានបង្ហើបថាគាត់ និងសមាជិកក្រុម BTS ត្រូវបានគេជូនដំណឹងថា ពួកគេនឹងមកសហរដ្ឋអាមេរិកដើម្បីធ្វើការលើតន្ត្រី មិនមែនដើម្បីថតកម្មវិធីទូរទស្សន៍ពិតរបស់ American Hustle Life ។
ទោះបីជាយ៉ាងណា ដំបូងឡើយ MC របស់កម្មវិធីបានរៀបរាប់ពីរឿងនេះ ដើម្បីបញ្ជាក់ថា ទោះបីជា BTS ឥឡូវនេះល្បីល្បាញទូទាំងពិភពលោកក៏ដោយ ក៏ពួកគេចាប់ផ្តើមពីសូន្យ ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុម BigHit ។ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់ ដោយសារតែរឿងនេះ Jin មានឱកាសបើកចំហរអំពី ការក្លែងបន្លំជាច្រើនឆ្នាំមុនទៅកាន់អ្នកគាំទ្ររបស់គាត់។
ត្រូវបានគេស្គាល់ថា BTS American Hustle Life គឺជាកម្មវិធីពិតរបស់ BTS ដែលចាក់ផ្សាយនៅលើ Mnet ដែលចាក់បញ្ចាំងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤។ កម្មវិធីនេះបានបង្ហាញពីសមាជិកក្រុម BTS ដែលគិតថាពួកគេនឹងទៅអាមេរិកដើម្បីធ្វើដំណើរ និងផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ពួកគេ ប៉ុន្តែពួកគេបានរកឃើញថាពួកគេកំពុងហ្វឹកហាត់ជាមួយគ្រូបង្ហាត់ហ៊ីបហប Coolio, Tony Jones និង Warren G.។
បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១០ ឆ្នាំ និងការលះបង់ដោយមិនចេះនឿយហត់ BTS មិនត្រឹមតែក្លាយជាក្រុមតន្ត្រីកំពូលរបស់ប្រទេសកូរ៉េប៉ុណ្ណោះទេ ឥទ្ធិពល និងប្រជាប្រិយភាពរបស់ BigHit ក៏មានការគ្របដណ្តប់យ៉ាងខ្លាំងនៅក្នុងទីផ្សារអន្តរជាតិផងដែរ។
នៅឆ្នាំ ២០២៣ BTS ផ្អាកសកម្មភាពជាផ្លូវការ ខណៈពេលដែលសមាជិកបំពេញកាតព្វកិច្ចយោធា វាត្រូវបានគេរំពឹងថាក្រុមសកលលោកនឹងជួបជុំគ្នាឡើងវិញ ហើយត្រលប់មកសកម្មភាពវិញជាមួយនឹងក្រុមសមាជិក៧ នាក់នៅឆ្នាំ ២០២៥។ បច្ចុប្បន្ននេះ សមាជិក ២នាក់ដំបូងដែលសមាជិក BTS ត្រូវបានរំសាយចេញពីជួរយោធា Jin ខែមិថុនា និង J-Hope ខែតុលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនកូរ៉េផ្ទុះកំហឹង បន្ទាប់ពី Youtuber ម្នាក់ ថើបរូបសំណាក់ស្រ្តីដែលរងឥទ្ធិពលពីជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


