ជីវិតកម្សាន្ដ
ពីតារាស្រីកូរ៉េមានសម្រស់ស្អាតដាច់គេ Seo Woo ក្លាយជាជាតួត្រូវទស្សនិកជនបំភ្លេចចោល
ឧស្សាហកម្មកម្សាន្តកូរ៉េត្រូវបានគេស្គាល់ថាជាលំយោលដែលបានបង្កើតតារាស្រីដែលមានទេពកោសល្យរាប់ជំនាន់មិនអស់។ ជាពិសេស ស្ថិតក្នុងសម្រស់យិនស៊ិន Seo Woo ធ្លាប់ធ្វើឲ្យទស្សនិកជនតាមកញ្ចក់ទូរទស្សន៍ភ្ញាក់ផ្អើលជាមួយនឹងសម្រស់លេចធ្លោ ដែលទាក់ទាញភ្នែកមហាជនជាច្រើន។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះតារាស្រីកូរ៉េបែរជាលែងល្បី និងលែអមានអ្នកចាប់អារម្មណ៍លើរូបនាងទៀតហើយ។
កាលពីមុន សម្រស់របស់នាងធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍លើវេទិកាអនឡាញកាលពីដើមទសវត្សរ៍ឆ្នាំ ២០១០ ដែលប្រព័ន្ធផ្សព្វផ្សាយពេញចិត្តនឹងហៅនាងថា តុក្កតាមានជីវិតពិត។ ជាមួយនឹងអត្ថប្រយោជន៍នៃរូបរាងដ៏លេចធ្លោ ពិតណាស់គ្មាននរណាម្នាក់ដែលមិននិយាយអំពីសម្រស់របស់នាងសូម្បីតែម្នាក់ឡើយ។

តារាសម្តែងស្រី Seo Woo ឈ្មោះពិត Kim Moon Joo កើតនៅឆ្នាំ ១៩៨៥ ទស្សនិកស្គាល់នាងតាមរយៈរឿងភាគទូរទស្សន៍ដូចជា៖ Cinderella’s Stepsister, If tomorrow comes, Glass mask, The King’s daughter Soo Baek Hyang ជាដើម។ ចំណែកឯភាពយន្ដ Cinderella’s Stepsister បានចូលរួមចំណែកធ្វើឲ្យឈ្មោះរបស់ Seo Woo មានភាពល្បីល្បាញ និងមានគេទទួលស្គាល់យ៉ាងច្រើនលើសលប់។
ណែនាំជាលើកដំបូងដល់សាធារណជនក្នុងឆ្នាំ ២០០៧ តាមរយៈខ្សែភាពយន្ត Son ។ ទោះបីជា Seo Woo បង្ហាញខ្លួនបានប្រហែល ១នាទីក៏ដោយ Seo Woo ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងឆាប់រហ័ស ដោយសាររូបរាងរបស់គាត់ហាក់ដូចជាទាក់ទាញខ្លាំង។ ការសម្ដែងដ៏រហ័សនោះក៏បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកដឹកនាំ Park Chan Ok និង Lee Kyung Mi។ បន្ទាប់ពីនោះមក ភាពស្រស់ស្អាតបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈតួនាទីរបស់នាងជា Goo Hyo Sun ជាមួយនឹងផ្ទៃខាងក្នុងដ៏ស្មុគស្មាញនៅក្នុងរឿង Cinderella’s Stepsister ។
អាជីពរបស់តារាស្រីវ័យ ៣៩ឆ្នាំ ស្រាប់តែរីកចម្រើន ហើយនាងត្រូវបានទស្សនិកជនស្រឡាញ់ចូលចិត្តដូចជាតុក្កតាកូរ៉េ ប៉ុន្តែអ្វីៗក៏បានបញ្ចប់នៅពេល Seo Woo ចាប់ផ្តើមធ្វើការវះកាត់កែសម្ផស្ស។ នៅពេលដែលរូបថតពីមុនត្រូវបានបង្ហាញ មនុស្សជាច្រើនបានស្មានថា Seo Woo បានចូលទៅក្រោមកាំបិត ដើម្បីទទួលបានរូបរាងដូចតុក្កតា។ ប៉ុន្តែវានឹងមិនមានបញ្ហានោះទេ ប្រសិនបើនៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ មុខរបស់នាងមិនបន្តខូចទ្រង់ទ្រាយ បាត់បង់នូវភាពគួរឲ្យស្រលាញ់ និងភាពស្រស់ស្អាតទាំងអស់ ហើយការបង្ហាញរបស់នាងនៅក្នុងខ្សែភាពយន្តលែងមានលក្ខណៈធម្មជាតិ។ លើសពីនេះ រឿងអាស្រូវបន្លំអាយុក៏ត្រូវបានលាតត្រដាង ធ្វើឲ្យSeo Woo បាត់បង់ក្តីអាណិតអាសូរពីទស្សនិកជនទាំងអស់។
ពីការក្លាយជាតារាសម្ដែងតម្លៃថ្លៃ Seo Woo លែងទទួលបានរឿងថ្មីទៀតហើយ។ ចាប់តាំងពីឆ្នាំ ២០១៥ មកទល់នឹងពេលនេះ Seo Woo ទើបតែបានបង្ហាញខ្លួនម្តងទៀតក្នុងរឿង The House ប៉ុណ្ណោះ ប៉ុន្តែវាមិនទទួលបានការចាប់អារម្មណ៍ពីសាធារណជនឡើយ។ ទស្សនិកជនបែរជាងាកចេញ ហើយ Seo Woo ត្រូវបានលុបឈ្មោះចេញពីវិស័យកម្សាន្តជាបណ្តើរៗ។ នាពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះ និងឋានៈរបស់នាងស្ទើរតែសូន្យតុក្កតាកូរ៉េ ត្រូវបានបំភ្លេចចោល។ ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ Seo Woo លែងបង្ហាញនៅលើអេក្រង់ទៀតហើយ។ អស់រយៈពេលជាច្រើនឆ្នាំ កន្លែងលាក់ខ្លួនរបស់នាងនៅតែជាអាថ៌កំបាំង ជីវិតផ្ទាល់ខ្លួន និងឈ្មោះត្រូវបានរក្សាទុកជាសម្ងាត់៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត ឯកសារញុះញង់ និងរិះគន់ ដែលបែកធ្លាយ គ្រាន់តែជាចុងសន្លឹករបស់ HYBE ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


