ជីវិតកម្សាន្ដ
ចាំអ៊ុតមើល! 2NE1 មានឪកាសមកសម្ដែងនៅស្រុកខ្មែរ
យើងដឹងស្រាប់ហើយថា កន្លងទៅនេះ CL មេក្រុមនៃ សមាជិកក្រុម 2NE1 ធ្លាប់បានមកសម្ដែងនៅស្រុកខ្មែរដល់ទៅ២លើកឯណោះ ដែលលើកទី២ កាលពីឆ្នាំ២០២២។ ជាពិសេស CL បានដើរទស្សនៈកិច្ចនៅឯវត្តភ្នំ ហើយក៏បានអ៊ុចធូប សំពះព្រះនៅក្នុងព្រះវិហារវត្តភ្នំផងដែរ។

អ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើបជាងគេនោះគឺ CL សន្យារថា នាងនឹងមកសម្ដែងឲ្យអ្នកគាំទ្រទស្សនាកម្សាន្ត នៅប្រទេសកម្ពុជាសារជាថ្មី នាពេលអនាគត់នេះ។ កន្លងផុតទៅអស់រយៈពេល២ឆ្នាំមក សមាជិកម្នាក់ទៀតក៏បានមកសម្ដែងនៅប្រទេសកម្ពុជាម្ដងជាលើកដំបូងគឺ Minzy ដែលជាសមាជិកពៅគេរបស់ក្រុម 2NE1។

បើទោះបីជាមកតែម្នាក់ឯងមែន ប៉ុន្ដែ Minzy បានច្រៀងចម្រៀងរបស់ក្រុម ដែលធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើបនឹងមានការសប្បាយរីករាយមែនទែន។ លើសពីនោះ រូបនាងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា មិនចាញ់ CL ប៉ុន្មាននោះទេ បើទោះបីជាឆាកតូច ហើយមិនមែនជាលក្ខណៈខនសឺតក៏ដោយ។

តាមរយៈវត្តមានរបស់សមាជិកមកកាន់ប្រទេសកម្ពុជាបាន២រូបហើយនេះ អ្នកគាំទ្រមានការសង្ឃឹមយ៉ាងខ្ពស់ផងដែរថា 2NE1 នឹងមកសម្ដែងលក្ខណៈជាក្រុមនៅពេលខាងមុខនេះ។ យ៉ាងណាមិញ នៅមានសមាជិក២រូបទៀតដែលមិនទាន់បានមកដល់ទឹកដីខ្មែរ Sandara Park និង Park Bom អាចនឹងមកជាក្រុមឬយ៉ាងណា ចាំអ៊ុតមើលទាំងអស់គ្នា៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


