ជីវិតកម្សាន្ដ
YouTuber ដ៏ល្បីនៅកូរ៉េ ជាប់ចោទពីបទ រំលោភប្រពន្ធ និងអនីតិជនអាយុ ១៣ ឆ្នាំ
YouTuber ដ៏ល្បីល្បាញម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើប្រពន្ធរបស់គាត់ ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរសម្រាប់ការបំពានសត្វ និងរំលោភផ្លូវភេទលើអនីតិជនអាយុ ១៣ ឆ្នាំរយៈពេល ២ ឆ្នាំ។
យោងតាមស្ថានីយ៍ប៉ូលិស Jongno នៅទីក្រុងសេអ៊ូល និងស្ថានីយ៍ប៉ូលិស Michuhol ក្នុងទីក្រុង Incheon នៅថ្ងៃទី ១៧ ខែវិច្ឆិកា YouTuber ដ៏ល្បីល្បាញមួយរូបដែលមានឈ្មោះហៅក្រៅថា A មានវ័យ៣៥ឆ្នាំ ដែលមានអ្នកជាវជាង ២០០,០០០ ត្រូវបានចោទប្រកាន់ ពីបទរំលោភលើច្បាប់ស្តីពីការដាក់ទណ្ឌកម្មផ្លូវភេទ។
បុគ្គលឈ្មោះ A េងការចោទប្រកាន់ពីបទហឹង្សាក្នុងគ្រួសារពីបទវាយប្រពន្ធរបស់គាត់ឈ្មោះ B អាយុ៣៣ឆ្នាំ នៅឯកន្លែងស្នាក់នៅក្នុង Michuhol-gu, Incheon កាលពីព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ គាត់ត្រូវបានគេរាយការណ៍ថា បានដាល់ប្រពន្ធរបស់ខ្លួនចំមុខនិងថ្គាម។ តំបន់ដែលបណ្តាលឲ្យមានរបួស ត្រូវការការព្យាបាលរយៈពេលបីសប្តាហ៍ឯណោះ។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលិស A បានយកទូរស័ព្ទដៃរបស់ B ក្នុងអំឡុងពេលដំណើរការនេះ ហើយ B បានរាយការណ៍វាទៅប៉ូលិស ដោយមានជំនួយពីបុគ្គលិកផ្ទះសំណាក់។ ជាងនេះទៅទៀត ជនសង្ស័យរងការចោទប្រកាន់កាលពីខែមុន ពីបទថតផ្នែកនៃរាងកាយរបស់ប្រពន្ធ ហើយបង្ហោះវានៅលើប៉ុស្តិ៍ YouTube របស់គាត់ផ្ទាល់តែម្ដង។ បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ទាប់ពីធានាបានវត្ថុតាងពាក់ព័ន្ធ។
លើសពីនេះថែមទៀត នៅក្នុងខែសីហាឆ្នាំដដែល បុគ្គលឈ្មោះ A ក៏ត្រូវបានចោទប្រកាន់ពីបទសម្លាប់ឆ្កែចិញ្ចឹមរបស់គាត់ដោយការទាត់វា ហើយក៏ត្រូវបានស៊ើបអង្កេតពីបទរំលោភច្បាប់ការពារសត្វផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ ជនសង្ស័យកំពុងត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើអនីតិជន។ របាយការណ៍បង្ហាញថា គាត់បានជួបអ្នកមើល YouTube ដែលជាសិស្សសាលាមធ្យមសិក្សាអាយុ១៣ ឆ្នាំនៅពេលនោះ ហើយបានរស់នៅជាមួយនាងប្រហែល ២ ឆ្នាំ ខណៈពេលដែលដឹងថានាងជាអនីតិជន ហើយមានទំនាក់ទំនងផ្លូវភេទជាមួយនាងយ៉ាងហោចណាស់ ៣៤ ដង។
យ៉ាងណា សវនាការដំបូងលើបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើអនីតិជន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា។ ស្របពេលដែល អយ្យការបានស្នើឲ្យផ្ដន្ទាទោសយូធូបរូបនេះឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកបើកយន្តហោះស្រីដំបូងគេរបស់ចិន ក្លាយជាបុគ្គលល្បី ដោយសារមុខដូច Song Hye-kyo
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


