ជីវិតកម្សាន្ដ
វាសនា តារា Kpop មិនដូចគ្នា ក្រុមជំនាន់ទី៤នេះ ទើបនឹងចេញចម្រៀងបានប៉ុន្មានខែ ក៏បំបែកក្រុមបាត់
កាលពីថ្មីៗនេះ ផលិតកម្ម BY-U Entertainment បានប្រកាសអំពីការបំបែកក្រុម Beauty Box ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ក្រុមនារីនេះ ដើមឡើយមានសមាជិក៦នាក់ ហើយពួកគេបានបង្ហាញខ្លួននៅក្នុងវិស័យ K-Pop កាលពីឆ្នាំ២០២១ នៅក្រោមដំបូលផលិតកម្មតូចមួយ។

ជាមួយគ្នានេះដែរ ក្រុម Beauty Box ទើបនឹងត្រឡប់មកវិញ ជាមួយនឹងសមាជិក៤នាក់ ចេញ Mini Album កាលពីខែមិថុនា ប៉ុន្មានខែកន្លងទៅនេះ។ ដោយឡែក ផលិតកម្មបានប្រកាសនៅថ្ងៃទី០២ ធ្នូ ថា Beauty Box មិនបន្ដសកម្មភាពក្រុមទៀតនោះទេ ដែលមានន័យថា បំបែកក្រុម ដើរផ្លូវរៀងៗខ្លួន។

នៅក្នុងនោះ គេក៏បានបញ្ជាក់ហេតុផលច្បាស់ៗថា គេបានសម្រេចចិត្តផ្ដាច់កុងត្រា ដោយសារតែសមាជិក៣នាក់ ក្នុងចំណោមនោះ ដែលមានដូចជា Gahyeon, Sori, និង Chaeun មិនចង់បន្ដសកម្មភាពក្នុងក្រុម តទៅទៀត ហើយក៏បានពិភាក្សារគ្នា ព្រមព្រៀងសម្រេចថា នឹងបំបែកក្រុមតែម្ដង ដែលដំណឹងនេះ ជាដំណឹងដ៏សោកសៅមួយរបស់អ្នកគាំទ្រ។
យ៉ាងណាមិញ Via ដែលជាសមាជិកតែម្នាក់ ដែលសម្រេចចិត្តនៅតែបន្ដកុងត្រា ក៏នៅតែបន្ដជាសិល្បករនៅក្រោមផលិតកម្ម BY-U Entertainment ដ៏ដែល ហើយគេក៏មានគម្រោងនៅថ្ងៃអនាគត ដើម្បីបញ្ចេញសមិទ្ធផលសម្រាប់អ្នកគាំទ្រផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


