ជីវិតកម្សាន្ដ
ពុកធ្មេញធម្មតាសោះ តារាថៃ Golf វិះតែបាត់បង់ជីវិតក្នុងវ័យក្មេង
តារាចម្រៀងប៉ុបថៃ-ចិននិងសម្ដែងថៃលោក Golf Pichaya Nitipaisalkul ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី ០៩ ខែកុម្ភៈ និងទទួលការវះកាត់លើកញ្ចឹងកភ្លាមៗ មូលហេតុចម្បងគឺលោកឆ្លងមេរោគធ្ងន់ធ្ងរពីធ្មេញ វិះតែបាត់បង់ជីវិត។
យោងតាមការចុះផ្សាយពី Khao Sod កាលពីថ្ងៃទី ០២ ខែមីនា បានរាយការណ៍ថា ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌មួយ Golf ចែករំលែកជាលើកដំបូងអំពីឧប្បត្តិហេតុសុខភាពដែលស្ទើរតែធ្វើឲ្យគាត់វិះតែបាត់បង់ជីវិត។ ដំបូងឡើយ គាត់គ្រាន់តែមានអារម្មណ៍ថាឈឺបន្តិចនៅក ប៉ុន្តែការឈឺចាប់កាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឲ្យពិបាកលេបអាហារ និងធ្វើចលនា។ ពេលចូលពេទ្យ គ្រូពេទ្យបានបញ្ជាឲ្យវះកាត់ភ្លាមៗ ដើម្បីការពារកុំឲ្យការឆ្លងរាលដាល ។ ពេលនោះ តារាសម្ដែងភ្ញាក់ផ្អើលពេលឮការប្រកាសរបស់គ្រូពេទ្យថាត្រូវហៅសាច់ញាតិទាំងអស់មកជុំគ្នា។

កន្លងមក តារាសម្ដែអវ័យ៣៨ឆ្នាំ មានគម្រោងធ្វើដំណើរទៅប្រទេសជប៉ុន ប៉ុន្តែត្រូវលុបចោលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការវះកាត់មានរយៈពេលប្រហែល ២ ម៉ោង បន្ទាប់មកគាត់បានសម្រាកនៅមន្ទីរពេទ្យរយៈពេល ៧ ថ្ងៃ និងបន្តទទួលការចាក់ថ្នាំអង់ទីប៊ីយោទិចរយៈពេល ៦ ថ្ងៃជាប់ៗគ្នា។
យោងតាមលោកវេជ្ជបណ្ឌិត មូលហេតុអាចមកពីការឆ្លងមេរោគដោយសារតែការពុកធ្មេញ ផលវិបាកពីការវះកាត់កែសម្ផស្ស ឬរលាកប្រហោងឆ្អឹង។ បច្ចុប្បន្ននេះ គាត់កំពុងរង់ចាំលទ្ធផលនៃការវិភាគបាក់តេរី ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ។ ទោះបីជាដំណាក់កាលដ៏គ្រោះថ្នាក់បានកន្លងផុតទៅក៏ដោយ តារាថៃនៅតែមានអារម្មណ៍ឈឺចាប់ និងកំណត់ចលនា ដើម្បីកុំឲ្យប៉ះពាល់ដល់មុខរបួស។ សម្លេងរបស់គាត់ក៏រងផលប៉ះពាល់ផងដែរបន្ទាប់ពីការវះកាត់ភ្លាមៗ។
បន្ទាប់ពីឧបទ្ទវហេតុនេះ Golf បានផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ ដោយផ្តោតលើរបបអាហារដែលមានសុខភាពល្អនិងរបៀបរស់នៅល្អជាងមុន។ គាត់បានចែករំលែកថា «ខ្ញុំធ្លាប់មិនគោរពដំបូន្មានឪពុកម្តាយខ្ញុំអំពីសុខភាព ប៉ុន្តែឥឡូវខ្ញុំយល់ថា គ្មានអ្វីមានតម្លៃជាងរាងកាយដែលមានសុខភាពល្អនោះទេ»។
សម្រាប់ Golf Pichaya Nitipaisalkul លោកកើតនៅឆ្នាំ ១៩៨៧ ជាតារាចម្រៀង និងជាតារាសម្ដែងដ៏ល្បីនៅប្រទេសថៃ។ គាត់ត្រូវបានទស្សនិកជនស្គាល់តាមរយៈតួប្រុសក្នុងរឿង «club friday the series» និង «Song Sanaeha»ជាដើម៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបរងការរិះគន់ពេលថតកម្មវិធីមួយ Zhao Lusi បង្ហោះរូបបន្ថែម រងមតិថាកែសម្ផស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


