ជីវិតកម្សាន្ដ
តារាសម្តែង Yoo Yeon Seok ស្ថិតក្រោមការស៊ើបអង្កេតពីបទគេចពន្ធជាង ៥.៣ លានដុល្លារ
តារាសម្តែងដ៏ល្បី Yoo Yeon Seok កំពុងក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់សាធារណៈជនក្នុងប្រទេសកូរ៉េ នៅពេលដែលសេវាពន្ធជាតិបានធ្វើសវនកម្ម ហើយបានស្នើឲ្យគាត់បង់ពន្ធបន្ថែមរហូតដល់ ៧ ពាន់លានវ៉ុន (៥.៣ លានដុល្លារ)។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយ CBS No Cut News ផ្តាច់មុខនៅថ្ងៃទី ១៤ ខែមីនា ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្តនិងក្នុងចំណោមអ្នកគាំទ្រ។ ករណីរបស់ Yoo Yeon Seok កាន់តែគួរឲ្យកត់សម្គាល់នៅពេលដែលមុននេះ តារាសម្តែងដ៏ល្បីម្នាក់ទៀតគឺលោក Lee Byung Hun ក៏ជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសដូចគ្នា ហើយត្រូវបានចោទប្រកាន់ចំនួនទឹកប្រាកក់ ៦ ពាន់លានវ៉ុន។ យ៉ាងណា ចំនួនពន្ធរបស់តារាប្រុសត្រូវបានស្នើឲ្យបង់គឺកាន់តែខ្ពស់ជាងនេះ។
យោងតាមព័ត៌មានដំបូង សេវាពន្ធជាតិបានធ្វើសវនកម្មលើ Yoo Yeon Seok បន្ទាប់ពីតារាសម្តែងរូបនេះបានបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនដែលមានឈ្មោះថា P.O Entertainment” ។ ទីភ្នាក់ងារនេះសង្ស័យថា មានកំហុសក្នុងដំណើរការប្រកាសពន្ធរបស់ក្រុមហ៊ុន ដែលនាំឲ្យតួប្រុសកូរ៉េរូបនេះ ត្រូវបានគេគិតប្រាក់យ៉ាងច្រើនបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ Yoo Yeon Seok មិនយល់ស្របនឹងការសម្រេចចិត្តនេះទេ។ កាលពីខែមុន តារាសម្ដែងរូបនេះ បានដាក់សំណើសុំឲ្យសេវាពន្ធជាតិធ្វើសវនកម្មពន្ធពេញលេញ មុននឹងបំពេញកាតព្វកិច្ចបង់ប្រាក់។ នេះគឺជាសកម្មភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការបំភ្លឺពីបញ្ហានេះ និងធានាឲ្យមានតម្លាភាព។
បើតាមអ្នកជំនាញពន្ធ ប្រសិនបើក្រោយការពិនិត្យឡើងវិញ អាជ្ញាធរបញ្ជាក់ថា មានកំហុសលើផ្នែករបស់ Yoo Yeon Seok ក្នុងការប្រកាសនោះ គាត់នឹងត្រូវបង់ប្រាក់ពិន័យតាមច្បាប់។ ផ្ទុយទៅវិញ ប្រសិនបើកំហុសត្រូវបានកំណត់ថាបណ្តាលមកពីការគណនាខុស ដោយអាជ្ញាធរពន្ធដារ នោះចំនួនពន្ធអាចត្រូវបានកែតម្រូវចុះក្រោម។
ទាក់ទងនឹង Yoo Yeon Seok តាមរយៈក្រុមហ៊ុនគ្រប់គ្រងរបស់គាត់ តារាសម្តែងបានផ្តល់ការឆ្លើយតបជាផ្លូវការចំពោះឧប្បត្តិហេតុនេះ។ លោកបានបញ្ជាក់ថា «យើងកំពុងធ្វើនីតិវិធីពិនិត្យមុនការបង់ពន្ធ ដើម្បីបញ្ជាក់ចំនួនពិតប្រាកដដែលត្រូវបង់។ សវនកម្មពន្ធមិនមែនជាទង្វើនៃការគេចពន្ធទេ ប៉ុន្តែជាដំណើរការស្របច្បាប់ដើម្បីធានាថាពន្ធដែលត្រូវអនុវត្តត្រូវបានគណនាយ៉ាងត្រឹមត្រូវ។”
តំណាងរបស់ Yoo Yeon Seok ក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាតារាសម្តែង Yoo Yeon Seok តែងតែគោរពយ៉ាងតឹងរឹងនូវកាតព្វកិច្ចពន្ធរបស់គាត់តាមច្បាប់។ យើងសង្ឃឹមថាសាធារណជននឹងយល់ច្បាស់ថាគាត់តែងតែមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។
Yoo Yeon Seok កើតក្នុងឆ្នាំ ១៩៨៤ គឺជាតារាសម្តែងដែលមានទេពកោសល្យ និងជាទីពេញចិត្តបំផុតនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ Oldboy ។ ក្នុងរឿងនេះគាត់សម្ដែងជាតួក្មេងជាងដែលសម្ដែងដោយ Yoo Ji Tae។
បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា Yoo Yeon Seok ទទួលបានភាពជោគជ័យជាច្រើនក្នុងអាជីពសម្តែងជាមួយនឹងស្នាដៃល្បីៗជាច្រើនដូចជា Reply 1994, Doctor Moral, Hospital Playlist, The Interest of Love, Mr. Sunshine ។ បច្ចុប្បន្នលោកកំពុងទទួលបានការស្រលាញ់រាប់អានច្រើនបន្ទាប់ពីសម្ដែងជាតួឯកក្នុងរឿងភាគទូរទស្សន៍ Unexpected Country Diary៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


