ជីវិតកម្សាន្ដ
Won Bin ចង់សងបំណុលជំនួស Kim Sae Ron គឺជារឿងមិនពិតឡើយ
ពាក្យចចាមអារ៉ាមដែលថា តារាសម្តែង Won Bin ធ្លាប់បានស្នើសុំចង់សងបំណុល ៧០០ លានវ៉ុនជំនួសឲ្យ Kim Sae Ron គឺជារឿងមិនពិតឡើយ។ ព័ត៌មានទាំងនោះ បានសាយភាយចេញពីការបញ្ចេញមតិរបស់អ្នកលេងអ៊ីនធឺណិតក្រោមការផ្សាយផ្ទាល់របស់ប៉ុស្តិ៍ YouTube របស់វិទ្យាស្ថានស្រាវជ្រាវ Garosero តែប៉ុណ្ណោះ។
បុរសម្នាក់នោះបាននិយាយថា ខ្ញុំបានឮមកថា Won Bin ដឹងពីការឈឺចាប់ដែល Kim Sae-ron រងគ្រោះដោយសារបំណុល ៧០០លានវ៉ុន ហើយចង់សងវាវិញឲ្យនាង។ Won Bin ពិតជាអស្ចារ្យណាស់ វាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ Kim Soo-hyun ទោះបីជាមានទ្រព្យសម្បត្តិរាប់រយពាន់លានវ៉ុនក៏ដោយ ក៏នៅតែដាក់សម្ពាធលើនាង ដោយសេចក្តីជូនដំណឹងផ្លូវច្បាប់ និងទាមទារប្រាក់។ ទីបំផុតវាដូចជាគាត់ដុតបំផ្លាញផ្ទះ ហើយរុញនាងចេញពីផ្ទះមួយនោះ។

ដ្បិតថាបែបនេះក្ដី គេហទំព័រព័ត៌មានចិនមួយចំនួនបានអះអាងថា Dispatch ក៏បានបង្ហោះសារចុងក្រោយរវាង Won Bin និង Kim Sae-ron ចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងសារនោះ Won Bin បានសួរថា តើតារាស្រីត្រូវការជំនួយជំពាក់បំណុលគេទេ? សម្រាប់ចំនួនទឹកប្រាក់មិនសំខាន់ទេ។ ក្រោយមក នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ នាងបានឆ្លើយតបថា «សូមអរគុណលោកពូ ប៉ុន្តែខ្ញុំចង់ដោះស្រាយដោយខ្លួនឯងនៅពេលនេះ» ។ បន្ទាប់មកនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ តារាប្រុសបានផ្ទេរប្រាក់ចំនួន ២៣០ លានវ៉ុនដោយអនាមិកទៅកាន់គណនីពេទ្យរបស់ម្តាយ Kim Sae-ron ជាមួយនឹងសារថា ទុកទិញការ៉េម ។ ប៉ុន្តែ រឿងទាំងអស់នេះ ត្រូវគេជឿថា សុទ្ធតែជាព័ត៌មានក្លែងក្លាយ ក្នុងពេលដែល Dispatch មិនដែលផ្សព្វផ្សាយសារណាមួយរវាង Won Bin និង Kim Sae-ron ឡើយ។
Won Bin និង Kim Sae-ron បានសម្តែងរួមគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០១០ «The Man from Nowhere» បន្ទាប់ពី Kim Sae-ron បានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈក្នុងអាយុ ២៥ ឆ្នាំ ហើយលោកក៏ជាគឺជាតារាដំបូងគេដែលឈានជើងទៅគោរពសពរបស់នាងដែរ។
ដោយឡែក ងាកមកកាន់ព័ត៌មានដ៏រសើបនាពេលនេះវិញ វិទ្យាស្ថានស្រាវជ្រាវ Garosero បានបន្តផ្សាយផ្ទាល់ និងបញ្ចេញភស្តុតាងរបស់ Kim Soo-hyun ណាត់ជួប Kim Sae-ron នៅពេលដែលតារាស្រីរូបនេះមានអាយុត្រឹមតែ ១៥ ឆ្នាំ។ ពួកគេបានបែកគ្នាបន្ទាប់ពីសេពគប់បាន៦ឆ្នាំ។ Kim Soo-hyun បន្តបដិសេធពាក្យចចាមអារ៉ាមថាមានស្នេហា។ ទើបតែនៅថ្ងៃទី ១៣ ខែមីនា ក្រុមហ៊ុនគ្រប់គ្រងរបស់តារាប្រុសរូបនេះបានបញ្ជាក់ថា ពួកគេនឹងឆ្លើយតបយ៉ាងច្បាស់លាស់ចំពោះអ្វីគ្រប់យ៉ាងនៅសប្តាហ៍ក្រោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun កំពុងជួបការលំបាក ព្រោះតែរឿងចម្រូងចម្រាសស្រាយមិនទាន់ចេញ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក