ជីវិតកម្សាន្ដ
អបអរ !បងថ្លៃ ឱក សុគន្ធកញ្ញា បានជាសះស្បើយ ពីកូវីដ-១៩តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត
ភ្នំពេញ ៖ បងថ្លៃរបស់តារាចម្រៀងឱក សុគន្ធកញ្ញា បន្ទាប់ពីចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេលប្រមាណជាកន្លះខែមកនោះ ពេលនេះបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ប៉ុន្តែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។

បើយោងតាមការបង្ហោះរបស់បងថ្លៃអ្នកនាង ឱក សុគន្ធកញ្ញា ដែលត្រូវបានគេស្គាល់ថា ជាថៅកែលក់កាបូបអនឡាញឈ្មោះ ចែគីម លក់កាបូប បានលើកឡើងថា សួស្តីបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញគ្រូពេទ្យបានប្រាប់ថា ការយកសំណាករបស់ខ្ញុំពេលកំពុងសម្រាកព្យាបាល គឺអវិជ្ជមាន២ដងហើយ។ អញ្ចឹងមានន័យថា ខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។

ប្រភពបានបន្តថា ទោះបីជាយ៉ាងណាខ្ញុំពេលនេះគឺត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាពឲ្យបានច្បាស់ថា នាងខ្ញុំពិតជាបានជាសះស្បើយ១០០ភាគរយមែន។

នាងខ្ញុំក៏សូមអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ព្យាបាលនាងខ្ញុំកន្លងមកនិងអរគុណពុកម៉ែបងប្អូនទាំងអស់ ដែលបារម្ភនិងជូនពរដល់ខ្ញុំហើយក៏សូមចូលរួមការពារនិងថែរក្សាខ្លួនទាំងអស់គ្នា៕
ដោយ ៖ ចាន់រ៉ា



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


